ញ៉ាំហឹមប៊ើហ្គើរមួយឆ្នាំឥតគិតថ្លៃ សម្រាប់វីរបុរសជួយស្ត្រីរងគ្រោះនៅក្រុងក្លេវឡេន
លោក ឆាល រ៉ាំសី វីរបុរស ដែលបានជួយស្ត្រីបីរូបឲ្យរួចខ្លួន ពីការចាប់ពង្រត់។
ថ្លែងតាមបណ្ដាញទូរទស្សន៍ និងសារព័ត៌មានជាច្រើនក្នុងពិភពលោក លោកឆាល រ៉ាំសី បានឲ្យដឹងថា «ខ្ញុំលឺសូរសម្លេងស្រែក ខណៈពេលដែលខ្ញុំកំពុងតែញ៉ាំ"ម៉ាកដូណាល់"។ ខ្ញុំចេញទៅក្រៅផ្ទះ ហើយខ្ញុំបានឃើញនារីម្នាក់ ដែលមានអាការៈជ្រួលច្របល់ជាខ្លាំង បានកំពុងព្យាយាមចេញពីផ្ទះរបស់ខ្លួន។ ខ្ញុំបានដើរទៅជិតដល់ច្រកចូលផ្ទះនោះ ហើយលឺនាងនិយាយថា៖ ជួយខ្ញុំឲ្យចេញទៅផង! ខ្ញុំនៅទីនេះតាំងពីយូរមកហើយ។»
ពាក្យសម្ដីជាមួយនឹងរូបភាពផ្ទាល់ខ្លួន បានថ្លែងប្រាប់ទៅកាន់ពិភពលោក ជាមួយការរៀបរាប់យ៉ាងលំអិត ពីហេតុការណ៍ដែលលោកបានជួយ នាងអាមេនដា ប៊ើរី (Amanda Berry) ឲ្យរំដោះខ្លួនរួចពីជនចាប់ពង្រត់ ឈ្មោះអារីយ៉េល កាស្ត្រូ (Ariel Castro)។ [...]