បទយកការណ៍៖ រ៉ាន់ បូរ័ត្ន រាកៃលើ អ៊ិន រតនា អ្នកសម្លាប់ ឈុត វុទ្ធី?
«តាមផ្លូវច្បាប់ក្នុងរឿងព្រហ្មទណ្ឌ កាលណាជនជាប់ចោទស្លាប់ បទល្មើសព្រហ្មទណ្ឌត្រូវបិទ មិនអាចចោទប្រកាន់ បានទៀតទេ តែព្រះរាជអាជ្ញាមានសិទ្ធិប្តឹងឧទ្ធរណ៍ ជំនួសជនរងគ្រោះ ដែលបានស្លាប់ តែបើព្រះរាជអាជ្ញាមិនព្រម សាច់ញាតិនៃជនរងគ្រោះ អាចធ្វើពាក្យ សុំទៅអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ សុំប្តឹងឧទ្ធរណ៍ជំនួស។» នេះជាការឲ្យដឹង របស់លោកមេធាវី ហុង គឹមសួន ប្រធានក្រុមមេធាវី នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា នៅពេលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សួរលោក ពីបញ្ហាផុតបណ្តឹងអាជ្ញា។
មូលហេតុមួយទៀត ដែលតុលាការ មិនចាត់ការ លើសំនុំ រឿងបាញ់សម្លាប់លោក ឈុត វុទ្ធី ដោយហេតុថា តុលាការបានបានបំបែកសំនុំរឿងនេះជាពីរ មួយគឺសំណុំរឿងលោក អ៊ិត រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី និងមួយទៀតលោក រ៉ាន់ បូរត្ន័ បាញ់សម្លាប់លោក អ៊ិត រតនា។ តែលោកមេធាវី ហុង គឹមសួន បានធ្វើការកត់សំគាល់ថា បើក្នុងកាលៈទេសៈតែមួយ តាមអង្គហេតុដែលកើតមាន [...]