ជប៉ុនបញ្ជាក់ជំហរចង់ឲ្យការបោះឆ្នោតនៅកម្ពុជា មានភាពសេរីនិងយុត្តិធម៌
លោក កង់តារ៉ូ សូនូរ៉ា (Kentaro SONOURA) ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ពីជំហរ របស់ប្រទេសជប៉ុន «ដែលចង់ឃើញការបោះឆ្នោត ក្នុងខែកក្កដាខាងមុខនេះ ជាការបោះឆ្នោត ដែលប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។ នេះ ជាការអះអាង របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួប រវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក កង់តារ៉ូ សូនូរ៉ា ក្នុងព្រឹកថ្ងៃទី២៣ ខែមីនា។
លោក កង់តារ៉ូ សូនូរ៉ា កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួបជជែក ពីបញ្ហាមួយចំនួន នៅក្នុងតំបន់ និងពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជប៉ុន-កម្ពុជា។ ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ត្រូវជួបពិភាក្សា ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា ជាច្រើននាក់ នៅក្នុងរយៈពេល [...]