បក្សសង្គ្រោះជាតិ«តថ្លៃ»អំណាច ជៀសជាងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត?
មន្ទិលសង្ឃ័យបានកើតឡើង បន្ទាប់ពីសម្ដីរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្មីដែលទើបតែជ្រើសតាំង ពីសមាជិកសភា«ឯកបក្ស» នៅថ្ងៃទី២៤ខែកញ្ញានេះ ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មានថា មូលហេតុដែលបក្សប្រឆាំងមិនចូលរួមប្រជុំសភាលើកដំបូងគឺដោយសារថា បក្សប្រជាជនមិនយល់ព្រមតាមសំណើររបស់មេដឹក នាំបក្សសង្គ្រោះជាតិចង់គ្រប់គ្រងរដ្ឋសភា។ ក៏ប៉ុន្តែលោក យឹម សុវណ្ណ បានអះអាងថា អ្វីដែល គណបក្សនេះចង់បាន គឺយុត្តិធម៌ចំពោះម្ចាស់ឆ្នោត។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកមានវត្តមាននៅក្នុងជំនួបលើកទី២ ជាមួយលោក ហ៊ុន សែន កាលពីសប្តាហ៍មុននោះ [...]