គណបក្សសង្គ្រោះជាតិប្រកាន់ជំហរមិនចុះញ៉ម ទោះ ទៀ បាញ់ ព្រមាន
គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់ជំហរទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងរក្សាតុល្យភាពអំណាចនៅក្នុងរដ្ឋសភា ដើម្បីត្រួតពិនិត្យរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព។ ការប្រកាន់ជំហរនេះ បានធ្វើឡើងជាថ្មីតាមរយៈអ្នកនាំពាក្យរបស់គណបក្សនេះ បើទោះជារដ្ឋសភា និងរដ្ឋាភិបាលត្រូវបានបង្កើតរួចរាល់ រួមទាំងមានការគម្រាមពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ថានឹងត្រៀមការពារ«រដ្ឋធម្មនុញ្ញ» ទល់នឹងការតវ៉ាជាយថាហតុ របស់គណបក្សប្រឆាំង។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២។ (រូបថត សាលាភូមិន្ទរដ្ឋបាល)
លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីផ្ទេរដំណែងមន្រ្តីនៅក្រសួងសង្គមកិច្ច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ [...]