កឹម សុខា ប្រតិកម្មនឹងការចាប់ខ្លួន មាជ សុវណ្ណារ៉ា
«ចំពោះការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា នេះ (...) គឺគណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានទេ» នេះជាប្រតិកម្មលើកដំបូងមួយ និងដោយផ្ទាល់របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅនឹងការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រឆាំង ដាក់ពន្ធនាគារដោយតុលាការ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលម៉ិញនេះ។
ផ្ដល់កិច្ចសម្ភាសទៅឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង បានថ្លែងថា ការចាប់ខ្លួនមន្ត្រីគណបក្សលោកនេះ ជារឿងចាស់ដដែលៗ ហើយដែលបានកើតឡើង តាំងពីមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៃកិច្ចព្រមព្រៀងរវាងគណបក្សធំៗទាំងពីរ ជាមួយនឹងការសន្យាដោយគណបក្សរៀងៗខ្លួន ពីភាពស្ងប់ស្ងាត់ផ្នែកនយោបាយ។ លោកថ្លែងទៀតថា៖ [...]