អាត់ ធន់៖ គួរដោះស្រាយប្រាក់ខែកម្មករ នៅមុនកម្មករ«បះបោរ»ជាថ្មី
លោក អាត់ ធន់ មេដឹកនាំសហជីពដ៏ល្បីមួយរូប បានថ្លែងផ្ដល់យោបល់ទៅរដ្ឋាភិបាលកម្ពុជាថា គួរតែយកឱកាសដែលកម្មករផ្អាកធ្វើបាតុកម្ម-កូដកម្ម និងការបើកភ្លើងខៀវ ពីអ្នកបញ្ជាទិញអន្តរជាតិ មកដើម្បីដោះស្រាយបញ្ហាប្រាក់ឈ្នួល អោយកម្មករអោយបានសមរ្យ។ ជាយោបល់ដែលមើលទំនងក្នុងន័យសម្របសម្រួល មុននឹងការតម្លើងសាច់ដុំដាក់គ្នាជាថ្មី។
លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)
វិបត្តិការងារ - ស្របពេលដែលសហព័ន្ធសហជីព និងសមាគមចំនួន៩ បានព្រមានទៅរដ្ឋាភិបាលថា នឹងផ្ទុះកូដកម្មទ្រង់ទ្រាយធំនោះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានផ្តល់យោបល់ទៅកាន់រដ្ឋាភិបាល ក៏ដូចជាក្រសួងការងារថា [...]