អ្នកប្រដាល់ ផាកគីអៅ សន្យាត្រឡប់មកលើសង្វៀនវិញ នៅខែកញ្ញា
អ្នកប្រដាល់ឆ្នើមរបស់អាស៊ី សញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ (Manny Pacquiao) បាននិយាយថា គាត់នឹងត្រឡប់មកលើសង្វៀនវិញ នៅខែកញ្ញា ជាលើកដំបូង បន្ទាប់ពីគាត់វាយចាញ់កីឡាករ ចនម៉ាញ៉ូអែល ម៉ាគេស (Juan Manuel Marquez)។
អ្នកប្រដាល់ឆ្នើមសញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ។
អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីអូ (WBO) រូបនេះ មានការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីប្រកួតចាញ់កីឡាករម៉ិកសិកូនៅក្នុងទឹកទី៦ ក្នុងរដ្ឋឡាសវីកាស កាលពីថ្ងៃទី៨ ខែធ្នូរ ឆ្នាំមុន ដែលធ្វើឲ្យគាត់បាត់បង់ខ្សែក្រវ៉ាត់ និងសន្លប់នៅលើសង្វៀន។
កីឡាករវ័យ ៣៤ឆ្នាំ រូបនេះ មានសុខភាពមិនសូវជាល្អប៉ុន្មានទេ ហើយថ្មីៗនេះគាត់ត្រូវបានក្រុមវេជ្ជបណ្ឌិតរបស់ហ្វីលីភីន ជួយធ្វើការព្យាបាលផងដែរ។ អ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៏ថា [...]