Posts tagged as "Funcinpec"

មតិ​គណបក្ស​នយោបាយ ជុំ​វិញ​ការ​រៀបចំ​សមាសភាព​ថ្មី​នៃ គ.ជ.ប តាម​រូបមន្ត ៤-៤-១

មតិ​គណបក្ស​នយោបាយ ជុំ​វិញ​ការ​រៀបចំ​សមាសភាព​ថ្មី​នៃ គ.ជ.ប តាម​រូបមន្ត ៤-៤-១

ជាហេតុផល ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សជាប់ឆ្នោតទាំងពីរ តែងតែ​ចោទ​ប្រកាន់ទៅវិញទៅមក ពីលទ្ធផលដែលបានប្រកាសដោយគ.ជ.បនោះ។ គណបក្សសង្គ្រោះជាតិ មិនទទួល​ស្គាល់ឬទទួលយកលទ្ធផល ឯគណបក្សប្រជាជនកម្ពុជាវិញ បានទាមទាឲ្យទទួលយក នូវលទ្ធផល​បោះ​ឆ្នោតដែលប្រកាសដោយគ.ជ.ប មួយនោះ។

ក្រោយជំនួបថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ គណបក្សជាប់ឆ្នោតទាំងពីសម្រេចត្រូវរូវគ្នា ដោយ​ជជែកពិភាក្សាលើបញ្ហានៃការបង្កើតឲ្យមាន គ.ជ.ប ថ្មីដែលគណបក្សនេះជឿជាក់ថាឯករាជ្យ និងអាច​ទទួលយកបាន​តាមរូបមន្ត​៤-៤-១។ ជាមួយនឹងការព្រមព្រៀងខាងលើ មានគណបក្សនយោបាយមួយចំនួន ដែលបានចូលរួម​បោះ​ឆ្នោត តែមិនមានអសនក្នុងសភានោះ បានមកជួបជុំគ្នា ជាមួយអង្គការសង្គមស៊ីវិល ដែលរៀបចំឡើងដោយ​ខុមហ្រ្វែល ពីបញ្ហាមួយចំនួនជុំវិញ គ.ជ.បថ្មីនេះ។ ខាងក្រោមនេះ ជាទស្សនៈរបស់​គណបក្ស​ទាំងនោះ៖

តាមទស្សនៈគណបក្សខ្មែរឈប់ក្រ តំណាងដោយលោក ស៊ុន វណ្ណរិទ្ធ [...]

កិច្ច​ព្រមព្រៀង​បក្ស​ទាំង​ពីរ គ្រាន់​តែ​ជា​«តុល្យភាព​នយោបាយ»

កិច្ច​ព្រមព្រៀង​បក្ស​ទាំង​ពីរ គ្រាន់​តែ​ជា​«តុល្យភាព​នយោបាយ»

កិច្ចព្រមព្រៀង ដែលបានកើតមាន ក្រោយការជាប់គាំង ផ្នែកនយោបាយ ជិតមួយឆ្នាំមកនេះ ត្រូវបានលោក ញឹក ប៊ុនឆៃ មើលឃើញថា គ្រាន់តែជាការធ្វើឡើង ដើម្បីឲ្យមាន«តុល្យភាព» ផ្នៃកនយោបាយរវាងបក្សធំៗ ដែលមានអសន​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ។ វាមិនមែនជាការស្វែងរកលិទ្ធិប្រជាធិបតេយ្យ ឬនីតិរដ្ឋសម្រាប់​កម្ពុជា​នោះទេ។

លោក ញឹក ប៊ុនឆៃ ក្នុងជំនួបជាមួយអង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយ មួយចំនួនទៀត​នៅ​សណ្ឋាគារ​អ៊ីមភើរៀលថា លោកមិនចង់ឲ្យគណបក្សសង្គ្រោះជាតិមានវាសនា ដូចគណបក្សលោកទេ ប៉ុន្តែលោកបានបង្ហាញ​នូវ​ការ​មិនជឿទុកចិត្ត ចំពោះកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរឡើយ។ យោងតាមបទពិសោធន៍ របស់គណបក្សលោក​តាំង​ពីឆ្នាំ១៩៩៨មក ទាំងការសម្រេចនៅថ្នាក់រដ្ឋសភាក្តី នៅស្ថាប័ន គ.ជ.ប ក្តី ឃើញថាមានសមាសភាពខ្ពស់ជាង គណបក្ស​សង្គ្រោះជាតិសព្វថ្ងៃនេះ។ ដូចជាគណបក្សហ្វុនស៊ីនប៉ិចទទួលបានតំណែងជាប្រធានរដ្ឋសភា និងអគ្គលេខាធិការ គ.ជ.ប ដែរ។ ឯសង្គ្រោះជាតិ [...]

កឹម សុខា៖ កម្ពុជា​ត្រូវ​កត់​ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​ រាប់​ពីឆ្នាំ​១៩៩៣

កឹម សុខា៖ កម្ពុជា​ត្រូវ​កត់​ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​ រាប់​ពីឆ្នាំ​១៩៩៣

ប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានលើកឡើងថា ប្រទេសកម្ពុជាគម្បីបង្កើត​មជ្ឈមណ្ឌល​កត់ត្រា ព្រឹត្តិការណ៍ឧក្រឹដ្ឋកម្មទាំងឡាយ ដែលបានកើតឡើងនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣។


លោក កឹម សុខា ថ្លែងក្នុងពិធីរំលឹកខួបលើកទី១៧ នៃការវាយប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ S. Tith)

៥-៦ កក្កដា ១៩៩៧- បើតាមលោក កឹម សុខា អនុប្រធាន និងជាងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បាន​ពន្យល់​ថា ដើម្បីបញ្ចៀស​ករណីសម្លាប់មនុស្ស ក្រៅប្រព័ន្ធច្បាប់ របស់អ្នកមានអំណាច ដើម្បីការពារអំណាចរបស់ពួកគេ ប្រទេសកម្ពុជា ចាំ​បាច់ត្រូវបង្កើតឲ្យមាន​មជ្ឈមណ្ឌលកត់ត្រាប្រវត្តិសាស្រ្ត ឧក្រិដ្ឋកម្មដែលបានកើតឡើង។ លោក​បានបន្ថែមថា [...]

ខួបថ្ងៃ៥-៦ កក្កដា៖ សម រង្សី គ្រោង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ខួបថ្ងៃ៥-៦ កក្កដា៖ សម រង្សី គ្រោង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្តល់វត្ថុតាង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយប្រហារ កាល​ពីឆ្នាំ១៩៩៧កន្លងមក ដើម្បីលោក រៀបចំឯកសារប្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ រកយុត្តិធម៌សម្រាប់អ្នក​ស្លាប់ទាំងនោះ ដែលបានកប់បាត់១៧ឆ្នាំកន្លងមក។ តាមរយៈវីដេអូខនហ្វឺរិន (Video Conference) លោក សម រង្ស៊ី បានបន្លែមថា លោកនឹងចាប់ឧក្រិដ្ឋជនបាតដៃប្រឡាក់ឈាម មកកាត់ទោសឲ្យបាន។


ពិធីរំលឹកខួបលើកទី១៧ នៃការវាយប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ S. Tith)

៥-៦ កក្កដា ១៩៩៧ - គណបក្សសង្គ្រោះជាតិ បានប្រារព្ធទិវារំលឹកព្រឹត្តិការណ៍វាយប្រហារ រវាងកងកម្លាំងគាំទ្រ​អតីត​នាយករដ្ឋមន្ត្រីទី១ និង អតីតនាយករដ្ឋមន្ត្រីទី២ [...]

ខួប​ទី​១៧ នៃ​ថ្ងៃ​​៥-៦ កក្កដា (ឆ្នាំ​១៩៩៧​-​២០១៤) តើ​នរណា​ធ្វើ​អ្វី​ខ្លះ?

ខួប​ទី​១៧ នៃ​ថ្ងៃ​​៥-៦ កក្កដា (ឆ្នាំ​១៩៩៧​-​២០១៤) តើ​នរណា​ធ្វើ​អ្វី​ខ្លះ?

វិបត្តិនយោបាយ - គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ ខែកក្កដា ម្សិល​ម៉ិញនេះ បានបង្ហាញឆន្ទះរបស់ខ្លួន ក្នុងការប្រារព្វគោរព​វិញ្ញាណក្ខន្ធ អ្នកដែល​បាន​បាត់​បង់​ជីវិត ក្នុងព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧។ ដោយ​ឡែក​គណបក្ស​ហ្វុនស៊ីនប៉ិច ដែលមាន​អ្នក​ជិតស្និត​របស់ខ្លួន ស្លាប់​ក្នុងព្រឹត្តិការណ៍នេះ នៅ​មិន​ទាន់បង្ហាញឆន្ទៈ ពីការរៀបចំប្រារព្វពិធីនេះនៅឡើយទេ។

ក្នុងបរិយាកាសបែបនេះ ប្រាកដជាមានអ្នកសួរថា តើថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ជាថ្ងៃអ្វី?

សម្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៤នេះ បានចាត់ទុកថា ព្រឹត្តិការណ៏៥-៦ កក្កដា ១៩៩៧ ជា​ព្រឹត្ដិការណ៏​មួយ ដែលបានធ្វើឲ្យឈាមខ្មែរអ្នកស្នេហាជាតិ​ហូរដោយ​អយុត្តិធម៌ ហើយក៏ជាព្រឹត្តិការណ៏​មួយ ដែល​សម្លាប់​ពន្លក​ប្រជាធិបតេយ្យនៅកម្ពុជា។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...