យង់ គឹមអេង៖ គ.ជ.ប មិនគួរច្រានចោល សំណើរសង្គមស៊ីវិល
ភ្នំពេញ៖ គ.ជ.ប បានចេញនូវសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការមួយ ច្រានចោលនូវសំណើរ របស់សង្គមស៊ីវិល ដែលស្នើរសុំឲ្យមានការ«បិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅតាមភូមិ» កាលពីថ្ងៃទី៦ ខែមេសា ម្សិលម៉ិញនេះ។ សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត នៅតាមភូមិ មិនអាចធ្វើបានទេ ព្រោះច្បាប់ បទបញ្ជា និងនីតិវិធី មិនបានចែងពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅតាមភូមិនោះទេ។
រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។
ចំពោះបញ្ហាដែលគ.ជ.ប លើកឡើងខាងលើនេះ ប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP) លោក យង់ គឹមអេង បានបញ្ជាក់មកវិញថា ទាំងនេះមិនមែន ជាមួលហេតុនោះទេ តែអ្វីដែលសំខាន់នោះ « តើគ.ជ.ប ចង់ធ្វើឬអត់?»។ លោកបន្តថា គ.ជ.ប ចង់បង្ហាញខ្លួនឯងថា៖ « មានអំណាច បដិសេធ ចេះតែបដិសេធ [...]