កម្មវិធី«បង្ហាញម្ហូបអាហារខ្មែរ» ដើម្បីខ្មែរនិងកូនខ្មែរ
សិល្បៈធ្វើម្ហូប - «មានអារម្មណ៏ សប្បាយរីករាយ ដែលបានភ្លក់ម្ហូបខ្មែរគ្រប់បែបយ៉ាង» នេះជាក្ដីរំភើបលើកឡើងយ៉ាងខ្លី របស់អ្នកស្នេហាម្ហូបចំណីខ្មែរមួយរូប ឈ្មោះពិសិដ្ឋ ដែលបានមកចូលរួមក្នុងកម្មពិធី «បង្ហាញម្ហូបអាហារខ្មែរប្រចាំឆ្នាំ២០១៤» រៀបចំឡើងដោយ អង្គការស្នាមញញឹមនៃកុមារ ក្នុងពហុកីឡាជាតិអូឡាំពិក។
ចំណែកអ្នកស្នេហាម្ហូបចំណីមួយរូបទៀត អ្នកស្រី ណយ ចាន់ធី ក៏បានថ្លែងយ៉ាងក្បោះក្បាយថា៖ «សប្បាយរីករាយ ដែលបានឃើញម្ហូបប្លែកៗ នៅតាមតំបន់ផ្សេងៗ ដាក់បង្ហាញ ជូនខ្មែរយើងនិងកូនខ្មែរយើង ឲ្យបានស្គាល់ម្ហូបខ្មែរនៅតាមតំបន់ មានអ្វីខ្លះដូចជាអាមុកជាដើម។ (...) ដោយសារស្រឡាញ់ម្ភូបខ្មែរ ទើបខ្ញុំមកទស្សនានៅទីនេះ។»
កម្មពិធីបង្ហាញម្ហូបអាហារ បានប្រមូលផ្តុំនូវចុងភៅ មកពីបណ្តាលខេត្តចំនួន១៨ ដើម្បីចំអិន និងបង្ហាញម្ហូបបែបប្រណៃណីចំនួន៤៦មុខ [...]