វិធីសាស្ត្រទាំង១០ ដើម្បីក្លាយជា យុវវ័យដែលមាន«ភាពជោគជ័យ»
មនុស្សគ្រប់គ្នា តែងតែចង់បានភាពជោគជ័យ ក្នុងជីវិតរបស់ពួកគេ។ ទោះបីជាអ្នកស្ថិតក្នុងភាព ជាយុវវ័យម្នាក់ក៏ដោយ ក៏អ្នកអាចទទួលបានភាពជោគជ័យទាំងនេះ នៅក្នុងជីវិត ដូចមនុស្សទាំងនោះដែរ។ ហើយវា ក៏មិនមានភាពលំបាក ណាស់ណា រហូតធ្វើមិនកើតទេ។
ចំណុចទាំង១០ នេះ នឹងអាចជួយឲ្យអ្នក ក្លាយទៅ ជាយុវវ័យមួយរូប ដែលទទួលបានជោគជ័យ។
១. ធ្វើបានលទ្ធផលល្អ ក្នុងសាលា៖
ទោះបីជាពេលនេះ មានការធុញទ្រាន់បន្តិចក៏ដោយ ការអប់រំនឹងជួយអ្នកក្លាយទៅជាមនុស្ស មួយរូប ដែលមានប្រយោជន៏សំរាប់សង្គម។ ការទទួលបានភាពឥតខ្ចោះពីសាលាដូចជា ធ្វើ អ្វីៗឲ្យបានល្អ ស្តាប់គ្រូបង្រៀន ធ្វើលំហាត់ ព្យាយាមយកចិត្តទុកដាក់ និងទទួលបានចំណាត់ ថ្នាក់ល្អ។ ធ្វើដូចនេះ នឹងអាចជួយអ្នកឲ្យមានភាពងាយស្រួល [...]