អេហ្វអេខាប់ ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងត្រូវជួបជាមួយក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់អេហ្វអេខាប់ (FA Cup) បើសិនជាពួកគេអាចយកឈ្នះ ក្រុមតោខៀវ ឆែលស៊ី (Chelsea) នៅជើងទី២។
ពានរង្វាន់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ។
យូណៃធីត បាននាំមុខ ២-០ ទៅលើក្រុមឆែលស៊ីក្នុងតង់ទី១ នៃវគ្គ១ភាគ៨ផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃអាទិត្យ។ ប៉ុន្តែពួកគេត្រូវធ្វើការប្រកួតជើងទី២ ក្នុងកីឡាដ្ឋាន ស្ទែមហ្វដ ប្រិជ្ជ (Stamford Bridge) ជាថ្មីម្តងទៀត បន្ទាប់ពីឆែលស៊ី តាមបានស្មើនៅពាក់កណ្ដាលម៉ោងទី២ ដោយបញ្ចប់លទ្ធផល ២-២។
ក្រុមដែលលេងក្នុងក្របខ័ណ្ឌ ឆែមពានស្ស៊ីប (Championship) ម៉ីលវ៉ល (Millwall) និងប្លែកបឺន (Blackburn) [...]