ថ្ងៃ៧មករា៖ តើត្រូវលុប ឬទុក ជាថ្ងៃឈប់សំរាករបស់ជាតិ?
តើថ្ងៃ៧មករា គួរនៅជាថ្ងៃឈប់សម្រាកបុណ្យ ឬគួរត្រូវចាត់ទុកគ្រាន់ជាទំព័រប្រវត្តិសាស្ត្រមួយ? តើថ្ងៃ៧មករា មានអត្ថន័យបែបណា ដើម្បីឲ្យក្លាយជាថ្ងៃបុណ្យពិតប្រាកដរបស់ជាតិនោះ? សូមតាមដានពីមតិមួយចំនួន ដែលលើកឡើង ពីថ្ងៃ៧មករានេះ ថាតើពួកគេឲ្យតម្លៃវាប៉ុណ្ណា និងយ៉ាងដូចម្ដេច។
លោកគ្រូ ហង្ស រិទ្ធិរ៉ាវុធ នៅសាកលវិទ្យាល័យតូរតន្រ្តីមួយ ក្នុងរាជធានីភ្នំពេញ បានលើកឡើងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនចង់ឲ្យមានការលុបចោល ពីប្រតិទិនរបស់រដ្ឋនោះទេ មិនថាពេលបច្ចុប្បន្ន ឬក៏នៅពេលគណៈបក្សណាមួយ ជាប់ឆ្នោតក៏ដោយ។ លោកគ្រូបញ្ជាក់ថា ថ្ងៃនេះ បានដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរមួយចំនួន ដែលធ្លាប់រងទុក្ខ នៅសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃ ក៏ជាថ្ងៃដែលពួកគាត់ បានមានសេរីភាពឡើងវិញ។ លោកថា [...]