បាល់ទាត់៖ អ្នកឈ្នះនិងអ្នកចាញ់ ក្នុងការដណ្ដើមទិញដូរកីឡាកររដូវក្តៅ២០១៣
ទីផ្សារដោះដូរកីឡាករ នៅរដូវក្តៅឆ្នាំ២០១៣ ត្រូវបានបិទទ្វារជាផ្លូវការហើយ ពោលគឺបានបិទតាំងតែពីយប់ថ្ងៃច័ន្ទ ទី០២ ខែកញ្ញាមកម្លេះ។ ប៉ុន្តែរយះពេលជាង២ខែនោះ ក៏មានក្លិបធំៗមួយចំនួន អាចទិញបានកីឡាករល្អៗ ខ្លាំងៗជាច្រើនរូប ហើយក្លិបធំៗខ្លះទៀត ក៏កំពុងតែឈឺចាប់គ្រាំគ្រា ព្រោះតែការទិញកីឡាករ មិនបានសម្រេចដូចបំណងដែរ។
រូបភាពបង្ហាញពីកីឡាករមួយចំនួន ដែលត្រូវបានគេធ្វើការផ្ដោះប្ដូរ។ (រូបថភ independent.co.uk)
មនោរម្យពាំងអាំងហ្វូ សូមធ្វើការបង្ហាញជូនត្រួសៗ ថាតើក្លិបណាខ្លះជា «អ្នកឈ្នះ» ហើយក្លិបណាជា «អ្នកចាញ់» ក្នុងការទិញដូរកីឡាករ នារដូវកាលថ្មីនេះដូចតទៅ៖
១. អាសឺណល (Arsenal)៖ អ្នកឈ្នះ
ក្លិបកាំភ្លើងធំ អាសឺណល ពុំបានទិញចូលកីឡាករសំខាន់ៗណាមួយនោះទេ [...]