វារីអគ្គិសនីសេសាន្តក្រោម២៖ គួរដោះស្រាយលំនៅដ្ឋានរួច មុនចាប់ផ្តើមអនុវត្តគម្រោង
ការសាងសង់ទំនប់វ៉ារីអគ្គីសនីសេសានក្រោមពីរ តម្រូវឲ្យមានការជម្លៀសប្រជាពលរដ្ឋ ចេញពីចេញពីមូលដ្ឋាន ដែលជាតំបន់ត្រូវ«អភិវឌ្ឍន៍»។ ក្រោយពីរដ្ឋសភាបានអនុម័ត យល់ព្រមលើការធានាទូទាត់ របស់រដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន្តក្រោមពីរកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងមកនេះ ដំណើររការនៃការរៀបចំលំនៅដ្ឋានថ្មី សម្រាប់ប្រជាពលរដ្ឋ«បំលាស់ទី» មិនទាន់មាននៅឡើយទេ។
រូបភាពទឹកដីព្រៃឈើ នៅជុំវិញទន្លេសេសាន ខេត្តស្ទឹងត្រែង។
លោក ហ្វឿន ហេង ប្រធានសហគមន៍ស្រែគរ បានលើកឡើងថា ប្រជាពលរដ្ឋទាងអស់ នឹងមិនជំទាស់ចំពោះការអភិវឌ្ឍន៍ទេ នេះជាគោលការណ៍របស់រដ្ឋាភិបាល។ សម្រាប់លោកផ្ទាល់ព្រួយបារម្មណ៍ថា ការជម្លៀសប្រជាជនចេញនេះ ឃើញតែក្នុងសេចក្តីប្រកាស ឯដីជាក់ស្តែងមិនដឹងថានៅទីណាឲ្យពិតប្រាកដនោះទេ។ [...]