ព្រំដែនកម្ពុជាថៃ៖ ភាគីតតាំងក្ដី ជួបគ្នានៅមុខតុលាការយុត្តិធម៌អន្តរជាតិ (វីដេអូ)
កម្ពុជានិងថៃបានកំពុងតតាំងគ្នា ចាប់ពីថ្ងៃច័ន្ទទី១៥ខែមេសានេះទៅ នៅចំពោះមុខតុលាការជាន់ខ្ពស់ របស់អង្គការសហ-ប្រជាជាតិ (អ.ស.ប.) នៅជុំវិញសំនុំរឿងព្រំដែនដ៏ចម្រូងចម្រាស់ ស្ថិតនៅក្បែរប្រាសាទព្រះវិហារខ្មែរ។
សវនាការកាត់ក្ដី នៅថ្ងៃច័ន្ទទី១៥ខែមេសានេះ នៅតុលាការយុត្តិធម៌អន្តរជាតិ។ (រូបថតផ្ដិតពីអេក្រង់វីដែអូ របស់សាលាក្ដី)
ការជជែកតតាំងក្ដី ដែលត្រូវមានរយៈពេលច្រើនជាងមួយសប្ដាហ៍ ត្រូវបានបើកនៅថ្ងៃច័ន្ទទី១៥ខែមេសានេះ នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់។ សវនាការនេះបានកើតឡើង នៅបន្ទាប់ពីប្រទេសកម្ពុជា បានដាក់ពាក្យបណ្ដឹងទៅតុលាការ កាលពីខែមេសាឆ្នាំ២០១១ ដើម្បីសុំអោយបកស្រាយ អោយបានច្បាស់នូវសាលក្រមរបស់តុលាការនេះ ចេញសម្រេចកាលពីឆ្នាំ១៩៦២ [...]