មរណភាពអៀង សារី៖ បទចោទប្រកាន់ត្រូវបានបញ្ចប់ តែសវនាការនៅបន្ត
ក្រមព្រហ្មទណ្ឌកម្ពុជា និងវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថាមរណភាពរបស់ជនជាប់ចោទ នឹងនាំទៅដល់ការរំលត់បណ្ដឹងអាជ្ញា ប្រឆាំងនឹងជនជាប់ចោទ។ តែសម្រាប់ព្រះរាជអាជ្ញារបស់សាលាក្ដីនេះ មរណភាពរបស់អៀង សារី នឹងមិនប៉ះពាល់ដល់ដំណើរការកាត់ក្ដី ដែលបានចាប់ផ្ដើមរួចមកហើយនោះទេ។
លោកអៀងសារី (រូបកណ្ដាល) ក្នុងចំណោមទាហ៊ានខ្មែរក្រហម។ រូបថត EMMANUEL DUNAND / AFP។
លោក អៀង សារី កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ១៩២៥ និងត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០០៧ សម្រាប់វិនិច្ឆ័យទោស ក្នុងតុលាការកូនកាត់ រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិ ដែលគេហៅថា សាលាក្ដីខ្មែរក្រហម ឬ អ.វ.ក.ត។ លោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺ [...]