ព្រាប កុល៖ ចង់គេចផុតពីអំពើពុករលួយ កម្ពុជាត្រូវធ្វើកំណែទម្រង់លើវិស័យប្រាំ
តាមរបាយការណ៍ ដែលចេញដោយអង្គការតម្លាភាពពិភពលោក បានបង្ហាញថា កម្ពុជាឆ្នាំ២០១៣ ទទួលពិន្ទុបាន២០ ជាប់ចំណាត់ថ្នាក់១៦០ ពីក្នុងចំណោម១៧៧ប្រទេស។ ឯឆ្នាំ២០១៤នេះវិញ កម្ពុជាទទួលបានពិន្ទុ២១ ជាប់ចំណាត់ថ្នាក់១៥៦ ក្នុងចំណោមប្រទេស១៧៥។
ដើម្បីជម្រុញឲ្យប្រទេសកម្ពុជា មានភាពកាន់តែប្រសើរឡើង នូវការប្រឆាំងនឹងអំពើពុករលួយទាំងបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត នាយកប្រត្តិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានបង្ហាញនូវ គោលការណ៍ចំបងចំនួនប្រាំចំណុច ដែលរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវតែធ្វើកំណែទម្រង់ដូចជា៖
- វិស័យតុលាការ ត្រូវតែមានភាពឯករាជ្យ ជាមួយនឹងយុត្តិធម៌ត្រូវបានទៅដល់ប្រជាពលរដ្ឋជាទូទៅ។ ធ្វើកំណាយ និងកាត់បន្ថយបញ្ហានីទណ្ឌភាព គ្រប់និន្នាការនយោបាយ។
- អនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលគោរពតាមបទដ្ឋានអន្តរជាតិ [...]