Posts tagged as "Hor Namhong"

កម្ពុជា​ប្តេជ្ញា មិន​ជ្រៀត​ជ្រែក​នយោបាយ​ថៃ

កម្ពុជា​ប្តេជ្ញា មិន​ជ្រៀត​ជ្រែក​នយោបាយ​ថៃ

រដ្ឋាភិបាលប្រទេសកម្ពុជា បានធានាអះអាង ចំពោះរដ្ឋាភិបាលយោធា នៃប្រទេសថៃថា កម្ពុជានឹងមិនជ្រៀតជ្រែក ចូលទៅក្នុងបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ ដែលប្រទេសជិតខាងទេ។


អ្នកមានស្វាមីភ័ក្រ នឹងព្រះចៅ ភូវិបុល អាឌុលយ៉ាដេត បង្ហាញរូបរបស់ទ្រង់។ (រូបថត Xinhua)

ការបរទេស - រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកហោ ណាំហុង បានបញ្ជាក់ប្រាប់លោក ស៊ីថាសាក់ ផុងកេតកែន (Sitasak Phuangketkeon) រដ្ឋមន្ត្រីស្តីទីក្រសួងការបទេស នៃរបបយោធាថៃនៅថ្ងៃទី០១ ខែកក្កដា នេះ ថា រដ្ឋាភិបាលកម្ពុជាយល់ពីបញ្ហានយោបាយប្រទេសថៃ។

យោងលើគោលជំហរ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគោលការណ៍អាស៊ាន លោក ហោ ណាំហុង  បាន អះអាង ចំពោះមុខលោក ស៊ីថាសាក់ [...]

ជប៉ុន ជំរុញ​បក្ស​ទាំង​ពីរ​នៅ​កម្ពុជា ឲ្យ​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​កែ​ទម្រង់

ជប៉ុន ជំរុញ​បក្ស​ទាំង​ពីរ​នៅ​កម្ពុជា ឲ្យ​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​កែ​ទម្រង់

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា (FUMIO KISHIDA) បានជំរុញឲ្យគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា គម្បីមានឆន្ទៈពិតប្រាកដ លើការកែទម្រង់គណៈកម្មាធិការជាតិរៀបការបោះឆ្នោត គ.ជ.ប និងការដោះស្រាយបញ្ហានយោបាយកម្ពុជា។


លោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ (រូបថត scmp.com)

ការបោះឆ្នោត - ក្នុងសន្និសីទការសែត នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះលោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានថ្លែងថា ប្រទេសជប៉ុន​បន្ត​គាំទ្រ​ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសការកែទម្រង់ ដែលអាចនាំប្រទេសកម្ពុជា [...]

កឹម សុខា សុំ​ឲ្យ​អូស្រ្តាលី​ពិនិត្យ​ឡើង​វិញ រឿង​ជន​ភៀស​ខ្លួន

កឹម សុខា សុំ​ឲ្យ​អូស្រ្តាលី​ពិនិត្យ​ឡើង​វិញ រឿង​ជន​ភៀស​ខ្លួន

ផលលំបាកយូរអង្វែង ធ្លាក់លើប្រទេសកម្ពុជា ខណៈជនភៀសខ្លួន មិនមានបំណងសុំសិទ្ធិជ្រកកោននៅកម្ពុជា ដែល​អាចឲ្យពួកគេមានការឈឺចាប់ជាថ្មី គឺជាមូលដ្ឋាន ដែលអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ស្នើ​រដ្ឋាភិបាលអូស្រ្តាលី ដែលជាប្រទេសស៊ីវិល័យ ផ្នែកសិទ្ធិមនុស្ស ត្រូវពិចារណាឡើងវិញឲ្យហ្មត់ចត់ មុនសម្រេច​បញ្ជូន​ជនភៀសខ្លួនមកកម្ពុជា។


ជនភៀសខ្លួនតាមទូក ឆ្ពោះទៅកាន់កោះអូស្ត្រាលី។ (រូបថត ABC News)

សិទ្ធិ - ថ្លែងប្រាប់ទូរទស្សន៍អាហ្សាហ្សីរាអន្តរជាតិ (ALJAZEERA) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នេះ អនុប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសម្តែងការខកចិត្ត ចំពោះប្រទេសអូស្រ្តាលីដែលព្យាយាម បញ្ជូនជន​ភៀសខ្លួនឲ្យមកជ្រកកោន [...]

ហោ ណាំហុង៖ កម្ពុជា​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី តាមការ​ស្ម័គ្រ​ចិត្ត

ហោ ណាំហុង៖ កម្ពុជា​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី តាមការ​ស្ម័គ្រ​ចិត្ត

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានបង្ហើបឲ្យដឹងថា ប្រទេសកម្ពុជា​ទទួលយកជនភៀសខ្លួន តាមការស្នើសុំរបស់ប្រទេសអូស្រ្តាលី តែក្នុងលក្ខខណ្ឌស្ម័គ្រចិត្តពីជនភៀសខ្លួនប៉ុណ្ណោះ។ ការបង្ហើបឲ្យដឹងរបស់លោក ហោ ណាំហុង គឺបានធ្វើឡើង ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា​លំអិតអំពី​ការស្នើសុំនេះនៅឡើយ។


រូបថតផ្តិតពីវីដេអូទូរទស្សន៍អូស្ត្រាលី ដែលបង្ហាញពីនាវាដឹកជនភៀសខ្លួន បែកធ្លាយនៅជិតឆ្នេររបស់ប្រទសនេះ។

សិទ្ធិ - ទន្ទឹមនឹងមិនបានបញ្ជាក់ ពីចំនួនជនភៀសខ្លួនឲ្យពិតប្រាកដ ដែលកម្ពុជាមានលទ្ធភាពទទួលយកនោះ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានព្រលយឲ្យដឹងថាប្រទេសកម្ពុជា [...]

ពស់​​ក្បាល​​ពីរ តែ​​ជា​«ក្បាល​ខ្មែរ»​មិន​មែន​​ជា​​«ក្បាល​ខូច»!

ពស់​​ក្បាល​​ពីរ តែ​​ជា​«ក្បាល​ខ្មែរ»​មិន​មែន​​ជា​​«ក្បាល​ខូច»!

បន្ទាប់ពីលោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានចោទប្រកាន់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ ថាជាពស់ក្បាលពីរមក លោក កឹម សុខា ជាអនុប្រធាន​គណបក្សប្រឆាំង ដែលបានវោហា លោក កឹម សុខា បានប្រតិកម្មតបវិញថា បើទោះជារូបលោក និងលោកសម រង្ស៊ី ជាពស់ក្បាល់ពីរមែន ឬយ៉ាងណានោះ ក៏ជាពស់ ក្បាលខ្មែរដែរ ដោយមិនជាពស់ក្បាលខូចនោះទេ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)

នយោបាយ - «គណបក្សសង្រ្គោះជាតិក្បាលពីរ វាប្រសើរជាងក្បាលខូច។ គណបក្សសង្រ្គោះជាតិ ក្បាលពីរមែន តែជាក្បាលខ្មែរ»។ នេះជាការបញ្ជាក់របស់លោកកឹម សុខា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...