Posts tagged as "Ieng Sary"

តុលាការ​ខ្មែរ​ក្រហម៖ បុគ្គលិក​បក​ប្រែ​ជា​ជន​ជាតិ​ខ្មែរ បន្ត​ធ្វើ​បាតុកម្ម

តុលាការ​ខ្មែរ​ក្រហម៖ បុគ្គលិក​បក​ប្រែ​ជា​ជន​ជាតិ​ខ្មែរ បន្ត​ធ្វើ​បាតុកម្ម

ជាទម្ងន់មួយដាក់បន្ថែមទៀត ទៅលើតុលាការដែលទទួលបន្ទុក កាត់ទោសអ្នកទទួលខុសត្រូវនៃរបបខ្មែរក្រហម ខណៈ​ស្ថាប័ននេះ កំពុងតែជួបវិបត្តិក្នុងបញ្ហាថវិកា និងរងនូវការរិះគន់ផ្សេងៗ ស្រាប់ផងនោះ។


ជនជាប់ចោទ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៃរបបខ្មែរក្រហម។ រូបថតសាលាក្ដី។

តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅពេលបើកសវនាការ និងក្នុងខណៈពេលដែល ដែលចៅក្រមត្រៀមនឹងស្ដាប់សក្ខីកម្ម របស់ប្រវត្តិវិទូ និងអ្នកកាសែត​លោកហ្វីលីព ស៊ត (Philip Short) ជំនាញខាងរបបខ្មែរក្រហម និងជាអ្នកនិពន្ធជីវប្រវត្តិ​របស់​ប៉ុលពតនោះ ក្រុមអ្នកបកប្រែជាជនជាតិកម្ពុជា បាននាំគ្នាធ្វើពហិការ មិនចូលធ្វើការ ដើម្បីទាមទារអោយ បើកប្រាក់ខែ​របស់ពួកគេ។ រហូតមកទល់ថ្ងៃនេះ រាល់អង្គសវនាការ នៅមិនទាន់អាចដំណើរការបាននៅឡើយ ដោយហេតុគ្មានបុគ្គលិក​បកប្រែទាំងនេះ [...]

កម្ពុជា៖ វិបត្តិថវិកា នៅ​សាលាក្ដី​វិសមញ្ញ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម

កម្ពុជា៖ វិបត្តិថវិកា នៅ​សាលាក្ដី​វិសមញ្ញ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម

រងការរិះគន់ មិនចេះចប់មិនចេះហើយ តាំងពីថ្ងៃចាប់កំណើតដំបូងនោះផង សាលាក្ដីវិសមញ្ញ សម្រាប់កាត់ទោសមេដឹកនាំ ខ្មែរក្រហមមួយនេះ បានកំពុងឆ្លងកាត់នូវវិញ្ញាសារមួយ ដែលអាចជាគ្រោះថ្នាក់ដ៏ធំ ទៅដល់អាយុជីវិតនៃសាលាក្ដី៖ បញ្ហា «អស់លុយ» និងអត់លុយ។


សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។

គម្រោងថវិកាឆ្នាំ២០១៣ នៅមិនទាន់បានបោះឆ្នោតអនុម័ត្រ ដោយប្រទេសម្ចាស់ជំនួយនៅឡើយ ជាហេតុត្រូវបង្ខំ អោយ ប្រទេសកម្ពុជាខ្លួនឯង ខំប្រឹងប្រែងឡើងថែមទៀត មុននឹងអាចអោយមានការចូលរួម ពីប្រទេសទាំងនោះ។

បុគ្គលិកជាជនជាតិបរទេស ត្រូវបានគេធានាជាផ្លូវការ រហូតដល់រដូវក្ដៅឆ្នាំនេះ។ ដោយឡែក តាំងពីថ្ងៃទី០១មករាមក មានបុគ្គលិកជនជាតិកម្ពុជា ប្រមាណជា ២៧០នាក់ ដែលធ្វើការដោយកិច្ចសន្យាច្បាស់លាស់ ដោយហេតុពួកគេមិនមាន [...]

សាលាក្ដីខ្មែរក្រហម៖ ខៀវ សំផន​ ចូល​សម្រាក​ពេទ្យ​ទៀត

សាលាក្ដីខ្មែរក្រហម៖ ខៀវ សំផន​ ចូល​សម្រាក​ពេទ្យ​ទៀត

អតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ បានចូលទៅសម្រាកពេទ្យ កាលពីថ្ងៃពុធទី១៦មករាម្សិលម៉ិញ ខណៈលោក​កំពុងត្រូវបានតុលាការកូនកាត់មួយ ក្នុងទីក្រុងភ្នំពេញ កាត់ទោសលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។


លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាកាត់ក្ដី។ រូបថត eccc.gov.kh។

លោក ឡាស អូលសេន (Lars Olsen) អ្នកនាំពាក្យសាលាក្ដី ដែលបង្កើតឡើងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាល​កម្ពុជា សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម  បានពន្យល់ថា បុរសអតីតមេដឹកនាំនៃរបបបីឆ្នាំ ប្រាំបីខែម្ភែថ្ងៃ អាយុ៨១ឆ្នាំ ឈ្មោះខៀវ សំផន មានអាការះអស់កម្លាំង និងពិបាកក្នុងការដកដង្ហើម។

មេដឹកនាំម្នាក់ទៀត ដែលជាអតីតបងធំទីពីរ លោកនួន ជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...