Posts tagged as "Jean-Yves Le Drian"

កូវេត ចាយ​ជាង១កោដ​​អ៊ឺរ៉ូ ​ទិញ​ឧទ្ធម្ភាគ​ចក្រ​ចម្បាំង​បារាំង​៣០គ្រឿង

កូវេត ចាយ​ជាង១កោដ​​អ៊ឺរ៉ូ ​ទិញ​ឧទ្ធម្ភាគ​ចក្រ​ចម្បាំង​បារាំង​៣០គ្រឿង

កិច្ចសន្យាបញ្ជាទិញ ដែលមានតម្លៃ ១ពាន់លាន និង៧០លានអ៊ឺរ៉ូ ទើបនឹងត្រូវបានចុះហត្ថលេខា នៅថ្ងៃអង្គារ​នេះ រវាងក្រុមហ៊ុន «Airbus Helicopters» និង«Koweït City» ក្រោមវត្តមានរបស់រដ្ឋមន្ត្រីការពារ​ជាតិ​បារាំង លោក ហ្រង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean Yves le Drian) និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទែសកូវេត។ នេះបើតាម​ការ​ផ្សាយ​ឲ្យដឹង របស់វិទ្យុបារាំងមួយឈ្មោះ «Info France» នៅព្រឹកថ្ងៃអង្គារនេះ។

ឧទ្ធម្ភាគចក្រទាំងនោះ ជាប្រភេទឧទ្ធម្ភាគចក្រ «Caracal» សម្រាប់ដឹកជញ្ជូនទាហាន និងដើម្បីចុះ​បេសកកម្​មជួយសង្គ្រោះ នៅក្នុងពេលមានការប្រយុទ្ធ។ ឧទ្ធម្ភាគចក្រទាំងនេះ ត្រូវបានប្រើប្រាស់ នៅក្នុង​កងទ័ព​បារាំង តាំង​ពី​ជាង​១០ឆ្នាំ​កន្លងមក និងមានប្រទេស ៦ ផ្សេងទៀត បានបញ្ជាទិញរួចហើយ។

ដោយសារកិច្ចសន្យាបញ្ជាទិញនេះ ក្រុមហ៊ុន «Airbus Helicopters» របស់បារាំង ដែលមានទីតាំង​នៅក្នុង​តំបន់ «Bouches-du-Rhône» ភាគខាង​ត្បូង​បារាំង [...]

អូស្ត្រាលី​ទិញ​នាវា​មុជ​ទឹក​ពី​បារាំង ក្នុង​តម្លៃ​៥០កោដ​ដុល្លារ

អូស្ត្រាលី​ទិញ​នាវា​មុជ​ទឹក​ពី​បារាំង ក្នុង​តម្លៃ​៥០កោដ​ដុល្លារ

តាមពិតទៅ ពាក្យចចាមអារាម ទាក់ទងនឹងកិច្ចសន្យា​ជាមួយប្រទេសអូស្ត្រាលីនេះ បានកើត​ឡើង​តាំង​ពី​ច្រើន​ខែមកហើយ រវាងសហគ្រាសសង់នាវាមុជទឹក ក្នុងប្រទេសបារាំង អាល្លឺម៉ង់ និងក្នុងប្រទេសជប៉ុន។ ប៉ុន្តែ​ទើប​តែ​មក​ដល់​ថ្ងៃអង្គារម្សិលម៉ិញនេះ ទើបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបិទបញ្ចប់ពាក្យចចាម​អារាម​នោះ ដោយ​ផ្ដល់​ជ័យជំនះទាំងស្រុង ទៅឲ្យសហគ្រាស «DCNS» របស់បារាំង។

លោកនាយករដ្ឋមន្ត្រី ម៉ាលកូម ទួនប៊ល (Malcom Turnbull) បានថ្លែងឲ្យដឹង ពីក្រុង «Adélaïde (ភាគ​ខាង​ត្បូង​ប្រទេសអូស្ត្រាលី)» មកថា៖ «គឺជាថ្ងៃដ៏អស្ចារ្យ សម្រាប់កងទ័ពជើងទឹករបស់យើង សម្រាប់​វិស័យ​សេដ្ឋកិច្ច របស់ប្រទេសអូស្ត្រាលី ក្នុងសតវត្សន៍ទី២១នេះ ហើយក៏ជាថ្ងៃដ៏អស្ចារ្យ សម្រាប់វិស័យ​ការងារ​នៅក្នុង​ពេល​អនាគត​​នោះដែរ»។

កិច្ចសន្យាដែលទទួលបាន ដោយសហគ្រាសបារាំង «DCNS» នេះ ក៏នឹងបង្កើតការងារ រាប់​សិប​ពាន់​កន្លែង​ដែរ នៅក្នុងប្រទេសបារាំង។ [...]

ចំណាប់​ខ្មាំងនៅ​អាល់ហ្សេរី៖ ​​បញ្ចប់ការវាយ​ចូល​​រំដោះ​ តែ​​តុល្យភាព​ធ្ងន់​

ចំណាប់​ខ្មាំងនៅ​អាល់ហ្សេរី៖ ​​បញ្ចប់ការវាយ​ចូល​​រំដោះ​ តែ​​តុល្យភាព​ធ្ងន់​

តែទោះជាតុល្យភាពចុងក្រោយ មានទម្ងន់ធ្ងន់ខ្លាំងបែបណាក៏ដោយ ក៏អាជ្ញាធរអាល់ហ្សេរី នៅតែអះអាងថា យ៉ាងហោច​ណាស់ជនបរទេសចំនួន ១០៧នាក់ និងជនជាតិអាល់ហ្សេរី ៦៨៥ បានរួចរស់មានជីវិតមកវិញ។


រោងចក្រចម្រាញ់ឧស្ម័នហ្គាស របស់ប្រទេសអាល់ហ្សេរី នៅជិតប្រទេសលីប៊ី។ រូបថត EPA/MAXPPP

កងទ័ពនៃប្រទេសអាល់ហ្សេរី បានធ្វើប្រតិបត្តិការជាចុងបញ្ចប់មួយ នៅថ្ងៃសៅរ៍ទី១៩ មករា ប្រឆាំងនឹងក្រុមអ្នក​ចាប់​ចំណាប់ខ្មាំង ដែលគេជឿថា ជាក្រុមភេវរជនជីហាដក្នុងតំបន់។ ក្រុមភេវរជនទាំងនេះ បានចាប់បុគ្គលិក អ្នកធ្វើការ​ក្នុង​រោងចក្រចម្រាញ់ឧស្ម័នហ្គាសមួយ ស្ថិតនៅផ្នែកខាងកើតឆៀងខាងត្បូងនៃប្រទេស ជាប់នឹងព្រំប្រទល់​នៃ​ប្រទេស​លីប៊ី។ ក្នុងពេលធ្វើប្រតិបត្តិការវាយរំដោះនោះ គេបានដឹងថា ក្រុមអ្នកចាប់ចំណាប់ខ្មាំង និយមអ៊ីស្លាម [...]

ប្រតិបត្តិការសឹកនៅម៉ាលី៖ ប្រធានាធិបតី​បារាំង​ថា គ្មាន​បំណង​អ្វី​ក្រៅពី​បង្ក្រាប​«ភេវរកម្ម»

ប្រតិបត្តិការសឹកនៅម៉ាលី៖ ប្រធានាធិបតី​បារាំង​ថា គ្មាន​បំណង​អ្វី​ក្រៅពី​បង្ក្រាប​«ភេវរកម្ម»

នៅក្នុងប្រតិបត្តិការសឹក នៅក្នុងប្រទេសម៉ាលី ការជួបប្រយុទ្ធគ្នា បានបង្កអោយមានកងទ័ពស្លាប់ជាច្រើននាក់ ជាពិសេស​​កងកម្លាំងបះបោរនៅក្នុងប្រទេសនេះ បើគិតមក​ទល់​នឹងយប់ថ្ងៃសៅរ៍ទី១២មករា។ ប្រទេសបារាំងបានបញ្ជាក់ តាម​រយះ​ប្រមុខរដ្ឋរបស់ខ្លួនថា បារាំងមិនមានបំណង​អ្វីផ្សេង ក្រៅតែពីប្រយុទ្ធប្រឆាំងទល់នឹងភេវរកម្មឡើយ។


លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ថ្លែងការណ៍នៅវិមានប្រធានាធិបតី ល្ងាចថ្ងៃទី១២មករា។
រូបថត Philippe Wojazer / Reuters / NTB scanpix ។

ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានចេញមកបកស្រាយ នៅក្រោយបន្ទាប់ពីកិច្ចប្រជុំ នៃក្រុម​ប្រឹក្សាការពារជាតិ ស្ដីអំពីប្រតិបត្តិការសឹកនៅក្នុងប្រទេសម៉ាលី (ទ្វីបអាហ្វ្រិកកណ្ដាល) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...