បក្សសង្គ្រោះជាតិ ចង់មានច្បាប់ប្រឆាំងអ្នកចាញ់ឆ្នោត ហើយ«ប្រកាសធ្វើសង្គ្រាម»
ជាការវាយបកទៅនឹងគណបក្សកាន់អំណាច បន្ទាប់ពីការគាំទ្រឲ្យមានការបង្កើតច្បាប់ថ្មី ដាក់ទោសអ្នកដែលថាគ្មាន របបប្រល័យពូជសាសន៍នោះ គណបក្សសង្គ្រោះជាតិ បានជំរុញឲ្យមានការបង្កើតច្បាប់ប្រឆាំង ទៅនឹងអ្នកដែលចាញ់ក្នុងការបោះឆ្នោត ហើយប្រកាសធ្វើសង្គ្រាម។
លោកកឹមសុខា (រូបខាងឆ្វេង) និងលោក សុន ឆៃ នៅក្នុងសន្និសិតកាសែត ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៣។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៣ លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមបង្កសង្គ្រាម ប្រសិនបើចាញ់ឆ្នោត។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «យើងគួរតែបង្កើតច្បាប់ថ្មី ចំពោះអ្នកដែលចាញ់ឆ្នោតបង្ករសង្គ្រាម [...]