«គ្មានអ្នកណាដោះស្រាយបញ្ហាកម្មករទេមានតែអ្នកបង្ក្រាប»
តំណាងកម្មករ លោក ខាត់ ឡួត បានប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ឲ្យដឹងថា អស់រយៈពេល ជាង១០ថ្ងៃហើយ ដែលក្រុមកម្មករធ្វើការតវ៉ា តែគ្នានក្រសួង និងអ្នកដែលជាប់ពាក់ព័ន្ធ ចេញមកជួយដោះស្រាយ បញ្ហារបស់កម្មករទេ មានតែដាក់ពង្រាយកម្លាំង ដើម្បីទប់ស្កាត់កម្លាំងតវ៉ានេះទៀត។ លោកបញ្ជាក់ទៀតថា នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០១៥នេះ ចំណុចទាមទារ ដ៏សំខាន់សម្រាប់កម្មករ គឺសុំឲ្យថៅកែ ជាជនជាតិចិន ពិនិត្យកិច្ចសន្យាចុះកុងត្រា ជាមួយកម្មករ ក្នុងរយៈពេលប្រាំឆ្នាំម្តង តាមកិច្ចសន្យា របស់ថៅកែ។
កម្មការនីម្នាក់ ដែលកំពុងកាន់បដា ប្រកាសសរសេរថា៖ «ក្រុមហ៊ុន PUMA ត្រូវតែជំរុញឲ្យនិយោជក ដោះស្រាយជាមួយកម្មករនិយោជិត»នោះ បានរៀបរាប់ថា ក្នុងចំណោមរោងចក្រពីរ គានធិច១ និងគានធិច២ គឺមានថៅកែតែមួយ ជាជនជាតិចិនដូចគ្នា។ កញ្ញាបានបន្តថា ថ្ងៃនេះ ក្រុមកម្មករត្រូវបាមក្រុមកងម្លាំងចម្រុះ ទប់ស្កាត់មិនឲ្យតវ៉ា នៅមុខរោងចក្រទេ។ [...]