Posts tagged as "Ouvrier Khmer"

អាត់ ធន៖ ការ​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ជា​លទ្ធផល​​«វិជ្ជមាន»

អាត់ ធន៖ ការ​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ជា​លទ្ធផល​​«វិជ្ជមាន»

ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ ទទួលស្គាល់លើលទ្ធផលជា«វិជ្ជមាន» ក្នុងការសម្រេច​នៃ​កិច្ច​ប្រជុំក្រុមប្រឹក្សាការងារ ដែលបានធ្វើការពិនិត្យ និងសម្រេចទៅលើនីតិវិធី នៃការតម្លើងប្រាក់ឈ្នួលសម្រាប់កម្មករ រាល់​ដើមឆ្នាំ។ យ៉ាងណា លោកក៏បានបង្ហាញនូវការសោកស្តាយ ដែលមិនដឹងចំនួនប្រាក់ឈ្នួលត្រូវឡើង និងឆ្នាំដែល​ត្រូវអនុវត្ត។


លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ។ (រូបថត MONOROOM.info/ O. Vary)

ប្រាក់ឈ្នួលកម្មករ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា«ស៊ីខាវឌូ» លោក អាត់ ធន បានបង្ហាញនូឆន្ទះគាំទ្រទៅលើកិច្ចប្រជុំ ដែលបានផ្តើមចេញនូវការអនុម័តលើការពិភាក្សាគ្នាកាលពីថ្ងៃទី ២៤-២៥ ខែមិថុនា [...]

កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ៖ «បើ​ខ្ញុំ​មាន​ជម្រើស...»

កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ៖ «បើ​ខ្ញុំ​មាន​ជម្រើស...»

ភាគច្រើននៃកម្មករធ្វើការងារតាមផ្ទះ គឺជាស្រ្តី ហើយជាពិសេសគឺស្រ្តីវ័យក្មេងៗមិនទាន់គ្រប់អាយុ ដែលបានធ្វើ​ចំណាកស្រុកពីតំបន់ដាច់ស្រយាល ដោយសារតែមិនមានជម្រើស មិនមានចំណេះដឹង​ ក្នុងការស្វែងរកការងារ​ធ្វើ​សមរម្យ និងកត្តាខ្វះខាតជីវភាព។ ខាងក្រោមនេះ ជាកិច្ចសម្ភាសមួយរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយ​អតីត​អ្នកបំរើការងារតាមផ្ទះមួយរូប ដែលបច្ចុប្បន្នជាអនុប្រធាន បណ្តាញកម្មករធ្វើការងារតាមផ្ទះ ដើម្បីដឹងថាតើកម្មករ​ដែលបំរើ​ការងារ​តាមផ្ទះ ត្រូវជួបបញ្ហាលំបាកអ្វីខ្លះ?


រូបថតជំនួស បង្ហាញពីក្មេងស្រីអនីតិជន រងគ្រោះមួយរូប។ (រូបថតឯកសារ)

សម្ភាសកម្មករបម្រើការតាមផ្ទះ [...]

ហ៊ាង ឬទ្ធី៖ កម្ពុជា​គួរ​យក​គំរូ​«គ្រប់​គ្រង​ជន​អន្តោប្រវេសន៍» តាម​ថៃ

ហ៊ាង ឬទ្ធី៖ កម្ពុជា​គួរ​យក​គំរូ​«គ្រប់​គ្រង​ជន​អន្តោប្រវេសន៍» តាម​ថៃ

រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាកំពុងបន្តដុតដៃដុតជើង ទទួលពលករខុសច្បាប់កម្ពុជា ច្រើនម៉ឺននាក់ ដែល​ត្រូវប្រទេសថៃចាប់បញ្ជូនត្រលប់មកវិញ ហើយរដ្ឋាភិបាលក៏កំពុងស្វែងរកដំណោះស្រាយការងារ សម្រាប់ពលករ​នៅ​ពេលបន្ទាប់ផងដែរ។ សម្រាប់គណបក្សសង្រ្គោះជាតិ បានចាត់ទុកវិបត្តិពលករដ៏រសើបនេះ ថាជាបរាជ័យ​នយោបាយ​សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ហើយថារដ្ឋាភិបាលអសមត្ថភាព ក្នុងការគ្រប់គ្រងពលរដ្ឋ និងប្រទេស។


ពលរដ្ឋកម្ពុជាដែលចាប់ដាក់ក្នុងរថយន្ដទ្រុង ត្រូវបានដឹកបញ្ជូនមកដល់កម្ពុជា។ (រូបថត សហការី)

អន្តោប្រវេសន៍ - ចំពោះលោក ហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្ស​នៅ​កម្ពុជា និងជាប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា មើលឃើញថា [...]

អ្វី​ទៅ​ជា​ឬស​គល់ នៃ​ការ​បញ្ជូន​ពលករ​ខុស​ច្បាប់ ​ចេញ​ពី​ប្រទេស​ថៃ?

អ្វី​ទៅ​ជា​ឬស​គល់ នៃ​ការ​បញ្ជូន​ពលករ​ខុស​ច្បាប់ ​ចេញ​ពី​ប្រទេស​ថៃ?

យ៉ាងហោចណាស់ មានពលករជាតិកម្ពុជា ចំនួនជាង៤៤ម៉ឺននាក់ ដែលបានធ្វើការដោយខុសច្បាប់ នៅប្រទេសថៃ នេះមិនទាន់រាប់បញ្ចូល ចំនួនពលករខុសច្បាប់រ បស់ប្រទេសឡាវ ភូមា និងប្រទេសផ្សេងៗទៀត។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នេះ ពីក្នុងចំណោមពលករខ្មែរទាំង៤៤ម៉ឺននាក់នោះ មានជាង១៥ម៉ឺននាក់ហើយ ដែលត្រូវរបប​យោធាថ្មីថៃ បញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ។ ហើយចំនួននេះនឹងបន្តកើនឡើង បើយោងតាមលោក​អភិបាល​ខេត្តបន្ទាយមានជ័យលោក គោស៊ុំ សារឿត ដែលបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីពេលថ្មីៗនេះ។


ពលរដ្ឋកម្ពុជានៅក្នុងឡានទ្រុងគ្មានដំបូល ដឹកចេញពីថៃ។ (រូបថតសហការី)

វិស័យការងារ - ការសម្រេចបញ្ជូនពលករខុសច្បាប់បរទេស ចេញពីប្រទេសថៃរាប់សិបម៉ឺននាក់ [...]

ក្រុម​ស្រ្តី​ធ្វើ​ការ​តាម​ផ្ទះ​ សុំ​ឱ្យ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៨៩

ក្រុម​ស្រ្តី​ធ្វើ​ការ​តាម​ផ្ទះ​ សុំ​ឱ្យ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៨៩

«ដោយសារពួកយើងចង់បានតម្លៃការងាររបស់ពួកយើង យើងក៏ចង់បានសិទ្ធិសេរីភាពដែរ» នេះជាការទាមទារ របស់​កម្មករិនីបំរើការងារតាមផ្ទះម្នាក់ ដែលបានចូលរួម ក្នុងទិវាអ្នកធ្វើការងារតាមផ្ទះអន្តរជាតិនៅថ្ងៃនេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលកម្ពុជាអនុម័ត ផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ ដើម្បីឱ្យពួកគេទទួលបាន ការអនុវត្តសិទ្ធិ​ដូចកម្មករ​ធ្វើការងារក្នុងវិស័យផ្សេងទៀតដែរ។


តំណាងស្ត្រីធ្វើការតាមផ្ទះ។ (រូបថត សហការី)

កម្មករធ្វើការតាមផ្ទះ - នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រុមស្រ្តីដែលធ្វើការងារតាមផ្ទះ ក្នុងថ្ងៃទិវាអ្នកធ្វើ​ការងារតាមផ្ទះ​អន្តរជាតិ លើកទីបីក្នុងប្រទេសកម្ពុជា បានដាក់ញត្តិទៅក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...