ត្រាំ ដកអាមេរិកចេញពីសន្ធិសញ្ញា ផ្លាស់ប្ដូរពាណិជ្ជកម្មសេរី នៅតំបន់ប៉ាស៊ីភិក
សន្ធិសញ្ញា «ផ្លាស់ប្ដូរពាណិជ្ជកម្មដោយសេរី នៅក្នុងតំបន់មហាសាគរប៉ាស៊ីភិក» ហៅកាត់តាមភាសាអង់គ្លេស «TPP» ត្រូវបានចុះហត្ថលេខា នៅក្នុងឆ្នាំ២០១៥ ដោយប្រទេស ចំនួន១២ នៅក្នុងតំបន់នេះ ដែលមានសក្ដានុពលសេដ្ឋកិច្ច ស្មើនឹង៤០ភាគរយ នៃសេដ្ឋកិច្ចពិភពលោក។ បើទោះជាសន្ធិសញ្ញានេះ នៅមិនទាន់ចូលជាធរមាន ទៅឲ្យបណ្ដាប្រទេសហត្ថលេខី អនុវត្តន៍នោះក៏ដោយ តែសន្ធិសញ្ញានេះ ត្រូវបានគេមើលឃើញថា បែរជាផ្ដល់ទម្ងន់ សម្រាប់មហាយក្សតំបន់ គឺប្រទេសចិន ដែលនៅក្រៅសន្ធិសញ្ញានោះទៅវិញ។
នៅចំពោះអ្នកយកព័ត៌មានច្រើននាក់ នៅក្នុងពេលចុះហត្ថលេខា លើលិខិតដកខ្លួន ចេញពីសន្ធិសញ្ញានោះ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកទី៤៥ ដែលទើបនឹងស្បថចូលកាន់តំណែង បាន២ថ្ងៃ បានថ្លែងការពារការសម្រេចចិត្ត របស់លោកខាងលើនេះ ថាជា«រឿងល្អមួយ សម្រាប់ពលករអាមេរិកាំង។ លោកថា៖ «យើងបានជជែកពីរឿងនេះ [...]