សហភាពអ៊ឺរ៉ុបដាក់ទណ្ឌកម្មទីមួយប្រឆាំងរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ
បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុបកំពុងបន្តចាត់វិធានការ ដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ដូចគ្នា។ នៅថ្ងៃនេះ ស្ថាប័នអ៊ឺរ៉ុប ដែលតំណាងឲ្យលំហរទីផ្សារនាំចេញ ដ៏ធំជាងគេរបស់កម្ពុជា បានសម្រេចផ្អាកការផ្ដល់ជំនួយទាំងឡាយណា ដែលទាក់ទងនឹងវិស័យបោះឆ្នោត មកឲ្យប្រទេសកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍នយោបាយ នៅក្នុងប្រទេសនេះ បានផ្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ទទួលបានការគាំទ្រ ពីពលរដ្ឋជិតពាក់កណ្ដាលនគរ។
លិខិតមួយរបស់សហភាពអ៊ឺរ៉ុប ដែលបានផ្ញើរទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) និងដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មានដែរនោះ បានសរសេរច្បាស់ៗ និងខ្លាំងៗថា៖ «ដំណើរការបោះឆ្នោត ដែលគណបក្សប្រឆាំងដ៏សំខាន់មួយ ត្រូវបានរំលាយចោល តាមអំពើចិត្តនោះ ពុំអាចចាត់ទុកថា ជាការបោះឆ្នោតស្របច្បាប់ បាននោះទេ»។
[...]