ខួបថ្ងៃ៥-៦ កក្កដា៖ សម រង្សី គ្រោងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ
ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្តល់វត្ថុតាង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយប្រហារ កាលពីឆ្នាំ១៩៩៧កន្លងមក ដើម្បីលោក រៀបចំឯកសារប្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ រកយុត្តិធម៌សម្រាប់អ្នកស្លាប់ទាំងនោះ ដែលបានកប់បាត់១៧ឆ្នាំកន្លងមក។ តាមរយៈវីដេអូខនហ្វឺរិន (Video Conference) លោក សម រង្ស៊ី បានបន្លែមថា លោកនឹងចាប់ឧក្រិដ្ឋជនបាតដៃប្រឡាក់ឈាម មកកាត់ទោសឲ្យបាន។
ពិធីរំលឹកខួបលើកទី១៧ នៃការវាយប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ S. Tith)
៥-៦ កក្កដា ១៩៩៧ - គណបក្សសង្គ្រោះជាតិ បានប្រារព្ធទិវារំលឹកព្រឹត្តិការណ៍វាយប្រហារ រវាងកងកម្លាំងគាំទ្រអតីតនាយករដ្ឋមន្ត្រីទី១ និង អតីតនាយករដ្ឋមន្ត្រីទី២ [...]