ព្រឹទ្ធសភាដកអភ័យឯកសិទ្ធិ ថាក់ ឡានី ខណៈអ្នកស្រីបានចេញពីកម្ពុជា
ព្រឹទ្ធសភាពេញអង្គ ដែលមានការចូលរួមប្រជុំ ក្នុងព្រឹកថ្ងៃទី០១ ខែកញ្ញា តែសមាជិកមកពីគណបក្សប្រជាជនកម្ពុជានោះ បានសម្រេចដកអភ័យឯកសិទ្ធិ របស់អ្នកស្រី ថាក់ ឡានី ហើយ។ ជាការសម្រេច ដោយឯកច្ឆន្ទ ក្នុងសម្លេង៤៦ លើ៤៦ និងគ្មានសម្លេងប្រឆាំងឡើយ ដោយហេតុថា សមាជិកព្រឹទ្ធសភាទាំងអស់ ពីខាងគណបក្សសម រង្ស៊ី បានធ្វើពហិការ មិនចូលរួមប្រជុំនៅព្រឹកនេះទេ។
ប៉ុន្តែដំណឹងផ្សេងទៀត បានទម្លាយឲ្យដឹងថា អ្នកស្រី ថាក់ ឡានី បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅពិនិត្យជំងឺបាត់ហើយ។ នេះ បើទោះជាមានការព្រមាន ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងមក ហាមអ្នកស្រីដោយមិនបញ្ចេញឈ្មោះ មិនឲ្យចាកចេញពីប្រទេសនោះក៏ដោយ។ ហើយអ្នកដែលទម្លាយដំណឹងនេះ តាមរយៈ