Posts tagged as "Election"

ហ៊ុន សែន សួរ ខៀវ កាញារីទ្ធ ថា​«មាន​គ្រាប់​ភ្នែក»​មើល​ឬទេ?

ហ៊ុន សែន សួរ ខៀវ កាញារីទ្ធ ថា​«មាន​គ្រាប់​ភ្នែក»​មើល​ឬទេ?

ការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅក្នុងរយៈពេលចុងក្រោយនេះ ទំនង​ជា​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ ក្នុងចំណោមនោះ យ៉ាង​ហោចណាស់ មានការលើកឡើង​មួយ​របស់​​លោក ខៀវ កាញារីទ្ធ បានបញ្ឆេះ​នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង​នៅកម្ពុជា ឲ្យ​ច្រឡោត​ឡើង។

នោះ គឺការចោទសួរ របស់លោក ខៀវ កាញារីទ្ធ ជុំវិញការតែងតាំងលោក ឃឹម វុទ្ឋី ឲ្យឡើងធ្វើ​ជា​អគ្គ​នាយក​​ទូរទស្សន៍ជាតិ (ទទក) ថ្មី ជំនួសលោក កឹម គុណវឌ្ឃ ដែលចូលនិវត្តន៍នោះ ចេញមកពីណា។ នៅ​ចំពោះ​ការ​បង្ហោះព័ត៌មាននោះ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម គុណវឌ្ឍ នោះ លោក ខៀវ កាញារីទ្ធ បាន​​សរសេរ​ប្រតិកម្ម​ឡើងថា៖ «ហេតុអីខ្ញុំអត់ដឹងសោះអញ្ចឹង ? តើចេញតាមណាវិញ ? ព្រោះ​អត់​មាន​អ្នកណា​មក​ឆ្លង​យោបល់ ឬ សុំមតិ​ឯកភាព​ផង។»។

សំណេរខាងលើ របស់លោករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន [...]

ចោរ​ពាន​វាំង ថ្លើម​ធំ​ហ៊ាន​ក្លែង​បន្លំ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​រាជា!

ចោរ​ពាន​វាំង ថ្លើម​ធំ​ហ៊ាន​ក្លែង​បន្លំ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​រាជា!

តើមានទោសដល់កម្រិតណា ដែលហ៊ានយកព្រះរាជក្រឹត្យរបស់ស្ដេចផែនដី មកកោសប្ដូរ បំភ័ន្ដបន្លំ បង្កឲ្យមាន​ការ​យល់​ច្រឡំ ធ្វើការបរិហារកេរ្តិ៍ និងឈានទៅ​ដល់​ការ​រើសអើង​ជាតិសាសន៍ ថែមទៀតនោះ? ច្បាប់កម្ពុជា មិន​ត្រឹម​តែ​ដាក់​ទោស​ជន​ពាន​វាំង (ម្នាក់ ឬច្រើននាក់) ដែលថ្លើមធំហ៊ានប្រព្រឹត្តិអំពើទាំងនេះ ទាំងងងើល​នោះ​ទេ តែ​​បើ​សូម្បី​អ្នក​ចែក​រំលែក​​ឯកសារក្លែងក្លាយ ក៏ត្រូវមានទោសជាទម្ងន់ដែរ។

តាំងពីថ្ងៃទី៦ ខែមិថុនា​នេះមក ពោលគឺពីរថ្ងៃក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៤រួច រូបថតបង្ហាញពីទម្រង់ព្រះរាជក្រឹត្យមួយសន្លឹក ត្រូវ​បាន​បង្ហោះផ្សព្វផ្សាយ នៅពាសពេញបណ្ដាញសង្គម និង​ថែម​ទាំង ត្រូវ​បាន​សារព័ត៌មានក្នុងស្រុកជាច្រើន យកទៅផ្សព្វផ្សាយបន្តនោះទៀត។ ការបង្ហោះ និងការ​ផ្សព្វ​ផ្សាយ​ទាំង​​នោះ មិន​បាន​គិត​ដល់​ផងទេ ពីសិទ្ធិបុគ្គល នៃមនុស្សដែលមានឈ្មោះ នៅក្នុងរូបព្រះរាជក្រឹត្យនោះ។

[...]

ខៀវ កាញារីទ្ធ៖ ការ​ដក​មន្ត្រី​បក្ស​មិន​បម្រើ​រាស្ត្រ ចាប់​ផ្ដើម​ហើយ

ខៀវ កាញារីទ្ធ៖ ការ​ដក​មន្ត្រី​បក្ស​មិន​បម្រើ​រាស្ត្រ ចាប់​ផ្ដើម​ហើយ

ជិត៤០ឆ្នាំ (រាប់ពីឆ្នាំ១៩៧៩) ឬជាង២០ឆ្នាំ (រាប់ពីឆ្នាំ១៩៩៣) ដែលគណបក្សប្រជាជនកម្ពុជា នៅ​កាន់​អំណាច ស្រាប់​តែទើបនៅ​ពេលនេះ ដែលសមាជិកជាន់ខ្ពស់ របស់​គណបក្សនេះ និងជារដ្ឋមន្ត្រីមួយរូប បានថ្លែង​ឡើង​ថា៖ «ចាប់​ផ្ដើម​ហើយ»។

ចាប់ផ្ដើមរឿងអ្វី? គឺចាប់ផ្ដើមចាត់ការ លើមន្ត្រី«បក្ស»ណា ដែលមិនបម្រើរាស្ត្រ ដោយ​ហេតុថា ទុក​មន្ត្រី​«អសកម្ម»​ទាំង​នោះ ឲ្យនៅធ្វើការផ្ដល់សេវាសាធារណៈ ឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត គឹមានន័យស្មើនឹង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បន្ត​អនុវត្តន៍ រូបមន្តធ្វើ«អត្តឃាត»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកជាន់ខ្ពស់ របស់គណបក្សកាន់អំណាច បានឆ្លើយ «ចាប់ផ្ដើមហើយ» ដូច្នេះ ទៅកាន់ប្រិយមិត្តម្នាក់ ដែលទំនងជាយល់ស្រប ពីការលើកឡើងរបស់លោក នៅ​លើ​បណ្ដាញសង្គម ជុំវិញកង្វះខាត ក្នុងការផ្ដល់សេវាសាធារណៈ ទៅឲ្យពលរដ្ឋ។ លោកបានរំលឹកឡើងវិញ ពីការ​«គ្រប់​គ្រង» [...]

CNRP ឈ្នះ​នៅ​​ឃុំ​​ស្វាយ​ពោធិ ខណៈ​មាន​ការ​អះអាង​ថា​«ខុស»

CNRP ឈ្នះ​នៅ​​ឃុំ​​ស្វាយ​ពោធិ ខណៈ​មាន​ការ​អះអាង​ថា​«ខុស»

បើទោះជាមានការលើកឡើង ពីភាពមិនប្រក្រតី រវាងការចេញលទ្ធផលបឋម របស់គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និងទម្រង់១១០៥ក៏ដោយ ក៏គណបក្ស​សង្គ្រោះជាតិ ពិតជាបានឈ្នះឆ្នោត នៅក្នុង​ឃុំ​ស្វាយពោធ៍ ខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤នេះ។

កាលពីព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានលើកឡើងថា គេហទំព័រ VoterList.org.kh របស់គ.ជ.ប បានប្រកាស​លទ្ធផល​បឋម«ខុស» ក្នុងឃុំស្វាយពោធិ ខេត្តកំពង់ចាម ដោយផ្ដល់ជ័យជំនះ ទៅ​ឲ្យ​គណបក្សសម្បុកឃ្មុំសង្គម​ប្រជាធិបតេយ្យ ជាមួយនឹងសម្លេងឆ្នោត ២០៩៥សម្លេង ពីលើ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន ១៤៣៥សម្លេង និងឈ្នះដាច់ឆ្ងាយ ពីលើគណបក្សប្រជាជនកម្ពុជា ដែលសរសេរ​នៅក្នុង​គេហទំព័រ ទទួល​បាន​តែ ៧២សម្លេងប៉ុណ្ណោះ។

ការលើកឡើងខាងលើ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានភ្ជាប់មកជាមួយដែរ នូវឯកសារ​ទម្រង់​១១០៥ [...]

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

និយាយព្រមាន ព្រោះចង់គំរាម! នេះបើតាមការលើកឡើង​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីម្សិលមិញ ប្រាប់សារព័ត៌មាន ខេមបូឌាដេលី ទាក់ទងនឹងការលើកឡើងរបស់លោក កាល​ពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍កន្លងទៅ ដែលថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំ​របស់​អង្គការ​ទាំង​នោះ ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងដាក់ឲ្យស្ថិត​ក្រោមការអង្កេតតាមដាន ចំពោះការជួយគណបក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់។

មន្ត្រីអ្នកនាំពាក្យបានពន្យល់ ពីការគំរាមនេះ ដូច្នេះថា៖ «ខ្ញុំគ្រាន់តែនិយាយ (កាលពីសប្ដាហ៍មុន) ថា ក្រសួង​មហា​ផ្ទៃ​បាន​ចាប់ផ្ដើម ការស៊ើបអង្កេតហើយ ព្រោះ​យើង​ចង់​គំរាម​​អង្គការ​ទាំងនោះឱ្យខ្លាច បើមិនអ៊ីចឹងទេ ពួកគេ​នឹង​ធ្វើ​គ្រប់​បែបយ៉ាង តាមចិត្តចង់ដែលបំពានច្បាប់»។

នៅចំពោះការសួរដេញដោល ពីសំណាក់អ្នកសារព័ត៌មាន ជុំវិញការរើសអ៊ើង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែល​បានធ្វើឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...