រ៉ូណាល់ដូ បើក​ឆាក​ជាមួយ​ក្រុម​សេះ​បង្កន់ ដោយ​ជ័យជំនះ

កំពូលខ្សែប្រយុទ្ធ ដែលទើបនឹងចេញពីក្រុម រៀលម៉ាឌ្រីត (Real Madrid មកទាត់ឲ្យក្រុម ជូវេនទុស (Juventus Turin) មិនបានទុកឲ្យឱកាស នៃការប្រកួតបើកឆាកដំបូង របស់ខ្លួន កន្លងទៅទទេៗនោះឡើយ។ ទោះកីឡាករម្ចាស់បាល់មាសច្រើនជំនាន់ រកមិនបានគ្រាប់បាល់ក៏ដោយ តែការប្រកួតបានបញ្ចប់ទៅ ដោយក្រុម សេះបង្កន់ បានឈ្នះលើក្រុមគូប្រកួត ក្នុងពិន្ទុ ៣-២។
រ៉ូណាល់ដូ បើក​ឆាក​ជាមួយ​ក្រុម​សេះ​បង្កន់ ដោយ​ជ័យជំនះ
កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ ដែលកំពុងទាត់ឲ្យក្រុម ជូវេនទូស (អីតាលី)។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 19, 2018
  • ប្រធានបទ: បាល់ទាត់​​អ៊ីតាលី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់ពីថ្ងៃសៅរិ៍ទី ១៨ ខែសីហាម្សិលម៉ិញនេះទៅ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលគេធ្លាប់ឃើញប្រកួត អស់រយៈពេលច្រើនរដូវកាល នៅជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្នុងប្រទេសអេស្ប៉ាញនោះ បានចាប់ផ្ដើមអាជីពរបស់ខ្លួន នៅជាមួយក្រុម ជូវេនទូស (Juventus Turin) ក្នុងប្រទេសអ៊ីតាលីម្ដង។ កីឡាករម្ចាស់បាល់មាសច្រើនជំនាន់ បានប្រកួតបើកឆាកដំបូង រវាងក្រុម ជូវេនទូស និងក្រុម «Chievo» នៅក្នុងក្រុង «Vérone» ដែលជាទឹកដីរបស់ក្រុម «Chievo»។

បើទោះជាកីឡាករ រ៉ូណាល់ដូ រកមិនបានគ្រាប់បាល់មួយសោះ នៅក្នុងការប្រកួតនេះក៏ដោយ តែគេឃើញកីឡាករ បានដឹកនាំខ្សែប្រយុទ្ធ របស់ក្រុម សេះបង្កន់ ឡើងទៅរកគ្រាប់បាល់ បានជាច្រើនដង ជាពិសេសបានជួយរកឱកាស ឲ្យកីឡាករ «Khedira» រកគ្រាប់បាល់ដំបូង តាំងពីនាទីទី ៣។

តែក្រុម «Chievo» បានវាយសម្រុកត្រឡប់វិញ ដោយរកគ្រាប់បាល់នាំមុខ ក្រុម ជូវេនទូស បានពីរគ្រាប់ នៅនាទីទី ៣៨ និងនាទីទី ៥៦។  ក្នុងរយៈពេលនេះ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ បានព្យាយមទាត់បញ្ចូលទីជាច្រើនលើកច្រើនសារ តែមិនមានប្រសិទ្ធិភាពទេ។ គេត្រូវរង់ចាំរហូតដល់នាទីទី ៧ ទើបកីឡាករ «Mattia Bani» របស់ក្រុម «Chievo» បានទាត់បាល់ចូលទីខ្លួនឯង ជួយរកគ្រាប់បាល់ស្មើ ២-២ ឲ្យក្រុម ជូវេនទូស។ 

នៅជិតចុងបញ្ចប់នៃការប្រកួត (នៅនាទីទី ៩០+៣) កីឡាករ «Federico Bernrdeschi» របស់ក្រុមសេះបង្កន់ រកគ្រាប់ទី៣ ឲ្យក្រុមខ្លួន ឈ្នះដោយពិន្ទុ ៣-២ ទាំងប្រផិតប្រផើយ៕

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម «Chievo» និងក្រុម «Juventus»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...