អាយហ្វូន X នឹងមានលក់ជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ វិច្ឆិកាតទៅ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៩ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 09, 2017
- ប្រធានបទ: អាយហ្វូន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ ដែលស្រឡាញ់ចូលចិត្ត ទូរស័ព្ទទំនើបចេញក្រោយបំផុត របស់«Apple» ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា របស់អាមេរិក។ ជាពិសេស សម្រាប់ប្រិយមិត្តនៅក្នុងប្រទេសចំនួន១៤ នឹងមានសេចក្ដីរីករាយថា ទូរស័ព្ទ អាយហ្វូន «iPhone X» ជំនានថ្មីចេញចុងក្រោយបង្អស់ នឹងមានលក់ជាផ្លូវការ នៅក្នុងប្រទេសផងខ្លួន ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះតទៅ។ នេះ បើតាមការប្រកាសព័ត៌មាន របស់ក្រុមហ៊ុន អៀបផល នៅថ្ងៃនេះ។
ប្រទេសទាំង១៤ រួមមាន៖ អាហ្វ្រិកខាងត្បូង អាល់បានី បូស្នៀ កម្ពុជា កូរ៉េខាងត្បូង កូសូវ៉ូ អ៊ីស្ត្រាអែល ម៉ាកាវ (ចិន) ម៉ាសេដ័ន ម៉ាឡេស៊ី ម៉ុងតេណេហ្គូ ស៊ែប៊ី ថៃ និងទួរគី។ ប្រទេសអ៊ីស្ត្រាអែល នឹងមានលក់ទូរស័ព្ទខាងលើ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ខណៈប្រទេស១៣ផ្សេងទៀត នឹងមានលក់ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា តទៅ។
ចុះទូរស័ព្ទ អាយហ្វូន «X» ដែលឃើញមានលក់ នាពេលកន្លងមក ជាអ្វី?
អ្នកជំនាញខាងទូរស័ព្ទដៃមួយរូប បានពន្យល់ក្នុងលក្ខណៈជាទូទៅ តបនឹងសំនួរខាងលើថា វាអាចជាទូរស័ព្ទ «iPhone X» ក្លែងក្លាយ ឬអាចជាទូរស័ព្ទពិតដែរ តែមិនមានប្រព័ន្ធប្រតិបត្តិការ ដែលចេញជាផ្លូវការ ដោយក្រុមហ៊ុន អៀបផល។ ទូរស័ព្ទ «iPhone» ទាំងនោះ ត្រូវបានទិញចូលពីក្រៅ ដោយអ្នកប្រើប្រាស់ដោយខ្លួនឯង ឬត្រូវបាននាំចូល«ក្រៅផ្លូវការ» ដោយក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីយកមកលក់បំប៉ោងថ្លៃ នៅក្នុងប្រទេស ដែលការចេញលក់ជាផ្លូវការ នៅមិនទាន់ប្រកាស ឲ្យដឹងនៅឡើយ៕