ធ្វើ​ដូម្ដេច​ទើប​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ អាច​ទទួល​យក​បាន?

បន្ទាប់ពីមានគណបក្សខ្លះ មិនទទួលយកលទ្ធផល នៃការបោះឆ្នោត នៅឆ្នាំ២០១៣ មក ពេលនេះ​មាន​ស្ថាប័ន​ជា​ច្រើន ដែល​ធ្វើការ​ពាក់ព័ន្ធ នឹងការបោះឆ្នោត បានរៀបចំកម្មវីធី ដើម្បីពិភាក្សាពីការអាចទទួលយកបាន នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ នាង (sreyneang@monoroom.info) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី ១៩ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 20, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គណះកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៍ នៅកម្ពុជា ហៅកាត់ថា COMFREL បានរៀបចំកម្មវីធីមួយ ដែលមានការជួបជជែកពិភាក្សា ពីការបោះឆ្នោតដោយសេរី និងយុត្តិធម៍ ដោយមានការចូលរួម ពីស្ថាប័នជាច្រើន ទាំងក្នុងតំបន់ និងក្រៅតំបន់។

លោក គល់ បញ្ញា ជានាយកប្រតិបត្តិអង្គកា ខុមហ្វ្រែល បានឲ្យដឹងថា ការជួបជជែកគ្នាពីការ បោះឆ្នោតនេះ គឺដើម្បីកំណត់សន្ទុះ ដែលឆ្លុះបញ្ចាំងនៅកម្ពុជាថា ចាំបាច់ត្រូវកំណត់ ជម្រុញឲ្យមាន ការអនុវត្តតាម​គោល​ការណ៍ នៃការបោះឆ្នោតដោយសេរី និងយុត្តិធម័ ហើយឃ្លាំងមើលវាយតម្លៃថា ការបោះឆ្នោតនៅពេល​ខាង​មុខ បានកំរិតណា។

លោកបានថ្លែងទៀតថា ការពិភាក្សាពេលនេះ ដោយយកឯកសារអន្តរជាតិ និងជាតិសំខាន់ ពីការបោះឆ្នោត ដើម្បីយកមកអនុវត្តនៅកម្ពុជា ចំពោះឯកសារណា ដែលស័ក្ដិសមនឹងស្ថានភាពកម្ពុជា ចំពោះច្បាប់ស្តីពីការ​បោះឆ្នោត និងមានការជេជែកគ្នាបន្តទៀតពីបញ្ហានេះ។ លោកថា គ ជ ប ថ្មីនឹងពិចារណាពីសេចក្តីថ្លែង​ការណ៍ នៅរាជធានីបាងកក ដើម្បីបញ្ជាក់ថា គ ជ ប មានកិត្យានុភាព ចំពោះការបោះឆ្នោត និងដើរស្រប​តាម គ ជ ប ក្នុងតំបន់។

តំណាងរាស្ត្ររបស់គណបក្សសង្រ្គោះជាតិ លោក កែវ ភារម្យ ដែលមានវត្តមាននៅទីនោះដែរ បានមាន​ប្រសាសន៍​ឲ្យដឹងថា ការពិភាក្សាពីបញ្ហាការ បោះឆ្នោតប្រកបដោយយុត្តិធម័នេះ ជាគោលបំណងល្អ តែគួរ​ផ្តោត​ទៅលើច្បាប់ ទោះជាមិនទាន់បានល្អ ទាំងស្រុងក៏ដោយ។ លោកបន្តថា គណបក្សទាំងពីរ (បក្ស​ប្រជាជន និង​សង្រ្គោះជាតិ) មានការព្រមព្រៀងគ្នា បង្កើតច្បាប់ គ ជ ប ថ្មីដើម្បីឲ្យការបោះឆ្នោត នាពេលខាងមុខ អាច​ទទួល​យក​បាន។

លោកបានបន្ថែមទៀតថា មានតែការអនុវត្តច្បាប់ទេ ដែលសំខាន់ សម្រាប់ឲ្យការបោះឆ្នោត មានយុត្តិធម័។ ចំពោះច្បាប់ថ្មីនៃការបោះឆ្នោត គឺទាមទារឲ្យអ្នកបោះឆ្នោត មានអត្តសញ្ញាណប័ណ្ឌគ្រប់គ្នា ហើយគណបក្ស​លោក ក៏បានស្នើឲ្យក្រសួងមហាផ្ទៃ ធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់គ្នា។ ប៉ុន្តែបច្ចុប្បន្ន ការកើនឡើង នូវកម្តៅនយោបាយ ជាការគំរាមកំហែង ដែលធ្វើឲ្យប្រជាជនមានការភ័យខ្លាច និងអាចធ្វើឲ្យប៉ះពាល់ ដល់​ដំណើរការ ក៏ដូចជាលទ្ធផល នៃការបោះឆ្នោតនោះដែរ។

ក្រៅពីនេះ អង្គការសង្គមស៊ីវិលនឹងបន្តការជជែក ពីការបោះឆ្នោត ដើម្បីជំរុញឲ្យមានការបោះឆ្នោត ដោយសេរី​និងយុត្តិធម័។ បើ គ ជ ប នៅអាស៊ី អនុម័តសេចក្តីថ្លែងការណ៍ នៅរាជធានីបាងកកនេះ វានឹងបង្ហាញផ្លូវថា នៅ​អាស៊ី​គេ​អនុវត្តស្តងដាប៉ុណា និងធ្វើឲ្យ គ ជ ប នៅកម្ពុជា កាន់តែប្រសើរជាមុខ និងមានការទទួលស្គាល់ ពី​លទ្ធផល​​នៃ​​ការបោះឆ្នោត ទាំងក្នុង និងក្រៅប្រទេស ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...