ផ្លូវទៅកាន់ «អំណាន» សម្រាប់កុមារ

Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: March 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចេះអានសៀវភៅ វាមិនមែនចេះតែទទួលបាន ដោយងាយស្រួលនោះឡើយ។ ដើម្បីក្លាយជាអ្នកអាន ដ៏ពូកែម្នាក់ កុមារចាំបាច់ ត្រូវមានជំនាញគ្រប់គ្រាន់ នៅក្នុងការប្រើប្រាស់ភាសា តាំងតែពីក្មេងវ័យទៅ។ នៅពេលដែលលោកអ្នក ជជែកគ្នា ច្រៀង អានសៀវភៅ និងលេងជាមួយទារក ក្មេងទើបតែចេះដើរតេះតោះ ឬកូនក្មេងមិនទាន់គ្រប់អាយុចូលរៀន នោះមានន័យថា លោកអ្នកកំពុងតែស្ថិត ក្នុងចំនុចដំបូង នៃការអានសៀវភៅ។

ក. ដំណាក់កាលនៃការរៀនអានសៀវភៅ

១. កុមាររៀនស្តាប់សម្លេង របស់លោកអ្នក និងព្យាយាមធ្វើត្រាប់ ឬសម្លងពាក្យពេចន៍ របស់លោកអ្នក។
២. ក្មេងដែលមានអាយុបាន ១៨ ខែ (ក្មេងចេះដើរតេះតោះ) អាចចាប់យកពាក្យពេចន៍ ប្រហាក់ប្រហែលនានា និងប្រើ ប្រាស់ពាក្យពេចទាំងនោះ បានយ៉ាងហោចណាស់ មួយពាក្យ ក្នុងមួយខណៈពេល។
៣. រំលងបានអាយុជាង ២ ឆ្នាំ កុមារអាចនិយាយបានជាឃ្លា ប្រយោគ ឬល្បៈ។ បើលោកអ្នក ឬមនុស្សពេញវ័យផ្សេងទៀត និយាយ ឬ
អានសៀវភៅ ឲ្យពួកគេស្តាប់ ពួកគេនឹងមានការរីកចម្រើន ខាងវាក្យស័ព្ទពុំខាន។
៤. នៅពេលដែលលោកអ្នកចង្អុលបង្ហាញ ពាក្យពេចន៍នានា ក្នុងខណៈដែលកុមារកំពុងតែអាន ក្នុងសម្លេងឮៗ ហើយនិងបង្ហាញពួកគេ ពីវិធីសរសេរឈ្មោះរបស់ខ្លួន ក្មេងៗដែលមានអាយុ ៣ ទៅ ៤ ឆ្នាំនឹងចេះអាននូវ ឈ្មោះរបស់ខ្លួន ដែលអ្នកដទៃបានសរសេរបង្ហាញ ព្រមទាំងចេះបកស្រាយ ពីអត្ថន័យ នៃពាក្យទាំងនោះទៀតផង។
៥. មិនយូរប៉ុន្មាន ក្មេងៗអាចនឹងចេះអាន ចេះសរសេរអក្ខរក្រមនីមួយៗ អាចភ្ជាប់ អក្សរទៅនឹងភាសានិយាយ និងចេះពណ៌នា ពីសារទាំងឡាយ។

ខ. សារសំខាន់នៃការនិយាយនិងការស្តាប់

សូមរក្សាកូនៗរបស់លោកអ្នក ឲ្យស្ថិតនៅលើផ្លូវ នៃអំណានជាដរាប តាមរយៈការជជែកលេងជាមួយ និងការស្តាប់ពួកគេពី រឿងវ៉ាវអំណាន។ ពួកគេគួរតែត្រូវបាន ពង្រីកឲ្យបាន កាន់តែទូលំទូលាយ លើការយល់ដឹងផ្នែកវាក្យស័ព្ទ ប្រយោគស្មុគស្មាញ និងបទពិសោធន៍ ដែលជួយបង្កើតឲ្យមានការយល់ដឹង កាន់តែទូលាយឡើង នៃពិភពរបស់ពួកគេ។

គ. ជំនាញដែលកុមារត្រូវការជាចាំបាច់សម្រាប់ការអាន

ស្ថិតក្នុងការកសាងដំបូង សម្រាប់ការរៀនអាន និង សរសេរកុមារត្រូវការជាចាំបាច់ នូវជំនាញស្តាប់ និង និយាយ។ ស្ថិតក្នុងកាលៈទេសៈ ដែលលោកអ្នក និងមនុស្សធំផ្សេងទៀត ដែលនៅជុំវិញកូនៗរបស់លោកអ្នក ចេះជម្រុញលើកទឹកចិត្តពួកគេ ឲ្យ និយាយ សួរសំនួរ និងប្រើប្រាស់រឿងល្ខោន ដែលនាំឲ្យមានការរំភើបខ្លាំង។ វានឹងជួយ ឲ្យពួកគេមានកំណើន ខាងការយល់ដឹង ទៅលើវាក្យស័ព្ទ អនុញ្ញាតឲ្យពួកគេ បានឮ និងបានអនុវត្តវិធី បង្កើតប្រយោគ និងផ្តល់ឲ្យពួកគេ ចេះដឹងកាន់តែច្រើនជាង មុនទៅលើភាសានិយាយ និងសរសេរ។ មានប្រភេទជំនាញបី ដែលអាចចាត់ទុកថា ជាមូលដ្ឋានសម្រាប់ជំនាញ នៃការអាន។ ក្មេងដែលបានទទួលការ អភិវឌ្ឍលើ ជំនាញទាំងបីនេះបានរឹងមាំ នឹងមានភាពជោគជ័យ កាន់តែត្រចះត្រចង់ នៅក្នុងមុខវិជ្ជាអំណាន។

ប្រភេទជំនាញទាំងបីនោះ រួមមាន៖
១. ចំណេះដឹងដែលបានបោះពុម្ព ឬ ចារឹកទុក៖ គឺការយល់ដឹង តាមរយៈសៀវភៅ សំបុត្រ ឬលិខិតស្នាម និង វាក្យស័ព្ទ ជាឧទាហរណ៍ ចំណេះដឹង ដែលបានមកពីការបោះពុម្ពផ្សាយ ដោយភ្ជាប់មកជាមួយ នូវសារជាអក្សរ ការទទួលស្គាល់ ថាមនុស្សចូលចិត្តអានអត្ថបទ ជាងការមើលតែរូបភាព និងការយល់ដឹង ពីវិធីអានសៀវភៅ (ពីស្តាំទៅឆ្វេង ពីដើមដល់ ចុងបញ្ចប់ ពីឆ្វេងទៅស្តាំ ពីលើ ដល់ក្រោមបន្ទាត់)។
២. ការចាប់ផ្តើមដោយការសរសេរ​ ៖ ជាកិច្ចប្រឹងប្រែងលើកដំបូង ក្នុងការប្រើប្រាស់ឯកសារបោះពុម្ព នៅក្នុងវិធី ប្រកបដោយអត្ថន័យ ។ ជាឧទារណ៍ កិច្ចប្រឹងប្រែង លើកដំបូងរបស់កុមារ ដើម្បីយល់ដឹងពីអក្ខរក្រម ឬសេចក្តីពិត នៃអក្ខរក្រម ដើម្បីយកទៅបង្ហាញឡើងវិញ នៅក្នុងភាសាសរសេរ ដូចជាការខំប្រឹងប្រែង សរសេរឈ្មោះពួកគេ និងការយល់ដឹងពី ជម្រៅអត្ថបទជាដើម។ អក្ខរផ្គុំគ្នាច្រើន បង្កើតឲ្យមានពាក្យជាច្រើន ដោយគ្រាន់តែរក្សា ឲ្យមានចន្លោះ នៃពាក្យនីមួយៗ តែប៉ុណ្ណោះ។
៣. ការយល់ដោយខ្លួនឯងពីលក្ខណៈភាសា៖ សំដៅដល់ការយល់ដឹងពីវិធី នៃការប្រើប្រាស់ភាសានីមួយៗ ឧទាហរណ៍ ក្មេងអាចរាប់ពាក្យបាន នៅក្នុងប្រយោគភាសានិយាយ និងការដែលអាចស្តាប់ឮ សម្លេងនៅក្នុងពាក្យនិយាយ នីមួយៗ។ ក្មេងៗអភិវឌ្ឍជំនាញទាំងនេះ ដោយសារតែពួកគេ មានបទពិសោធន៍ជាច្រើន តាំងតែពីដំបូង ជាមួយនឹងភាសា សៀវភៅអំណាន និង អត្ថបទបោះពុម្ពផ្សេងៗទៀត។ ពួកគេអាចមាន បទទាំងនេះក្នុងនាម ជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃរបស់ខ្លួន ឆ្លងតាមរយៈ ការលេងកំសាន្ត ការសន្ទនា និងសកម្មភាព ទូលំទូលាយផ្សេងៗទៀត។ កូនតូចៗ ប្រើប្រាស់ ការលេងនិងការ ជជែកកំសាន្ត សម្រាប់ជាមធ្យោបាយ ពង្រីកស្ទាបស្ទង់ និង បង្កើតឲ្យមានស្មារតី ស្របតាមពិភពរបស់ពួកគេ។ នៅពេលដែលក្មេងៗជជែកគ្នា អំពីកិច្ចការប្រចាំថ្ងៃ ព្រឹត្តិការណ៍ពិសេសៗ និទានរឿង ច្រៀងចំរៀង ស៊ើបសួរ មានន័យថា ពួកគេកំពុងរៀបចំ តាំងមូលដ្ឋាន សម្រាប់ការអានសៀវភៅ និងសរសេរអត្ថបទ។

ង. ហេតុអ្វីបានជាក្មេងខ្លះមានការធុញទ្រាន់នឹងការអានសៀវភៅទៅវិញ?

ហេតុអ្វីបានជាមនុស្ស មានក្មេងៗជាច្រើន មានការលំបាកក្នុងការអាន? និយាយដោយសាមញ្ញ គឺពួកគេគ្មានបទពិសោធន៍ គ្រប់គ្រាន់ជាមួយនឹងភាសា សៀវភៅអំណាន និងឯកសារបោះពុម្ព។ ពួកគេត្រូវការ ពេលវេលាច្រើននៅឯផ្ទះ និងនៅក្នុង កម្មវិធីជីវិតកុមារភាពដំបូង របស់ពួកគេ ក្នុងគោលបំណង ជួយពួកគេឲ្យមានការអភិវឌ្ឍ ជំនាញឈានឆ្ពោះទៅរកការអាន។ ការរាំងស្ទះ នៃជំនាញកសាង ឲ្យមានការអភិឌ្ឍ នៅជីវិតក្មេងវ័យរបស់កុមារ អាចជាសញ្ញាមិនល្អ ដល់កម្រិតអាន និងសរសេរ ដែលក្មេងត្រូវទទួលបាន។ សតិប្រាជ្ញារបស់ក្មេង (ស្ថិតក្នុងកម្រិតធម្មតាមួយ ឬតាមការការវាស់វែង ដោយការប្រលងបែបគំរូ) មិនបានបញ្ជាក់ថា ងាយស្រួល នោះទេ ជាពិសេសអ្វី ដែលក្មេង នឹងរៀនអាននិងសរសេរ។ ទោះជាយ៉ាងណានេះក្តី ប្រហែល ៥ ទៅ ៧ ភាគរយនៃ ក្មេងៗទាំងអស់ ភាពដែលមិនអាចទៅរួច នៃការរៀនសូត្រ ពោលគឺជា មធ្យោបាយផ្សេងគ្នាមួយ នឹងដំណើរការពត៌មាន និង ការសិក្សាប្រហែលជាគណនេយ្យភាព សម្រាប់ភាពលំបាក ក្នុងការអានរបស់ពួកគេ។ ដើម្បីឲ្យមានការរីកចម្រើន ខាងការអានក្មេងទាំងនេះ ពិតជាត្រូវការ ឲ្យមនុស្សចាស់បន្ថែម នូវការគាំទ្រ និងសេចក្តីណែនាំ ជាពិសេសមួយដល់ពួកគេ៕

ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
ប្រភពឯកសារ៖ បរទេស(ភាសាអង់គ្លេស)
Crédit photo : erraticphenomena.com

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...