All Articles of MONOROOM.info

យន្ដះហោះ អ៊ែរកាណាដា ចុះ​ចត​ខុស​ផ្លូវ បង្ក​ភាព​តក់​ស្លុត​ថ្មី​ទៀត

យន្ដះហោះ អ៊ែរកាណាដា ចុះ​ចត​ខុស​ផ្លូវ បង្ក​ភាព​តក់​ស្លុត​ថ្មី​ទៀត

យន្ដហោះនេះ បានធ្វើការភ្ជាប់ការហោះហើរ នៅក្នុងស្រុករវាងពី រដ្ឋធានី តូរ៉ុងតូ ឆ្ពោះទៅកាន់ក្រុង ហាលីហ្វាក់ (ស្ថិត​នៅ​ផ្នែកខាងកើត នៃប្រទេសកាណាដា) ជាមួយនឹងអ្នកដំណើរ ១៣៧នាក់ ប៉ុន្តែបានចុះចតខុសផ្លូវ នៅពេលមកដល់​ព្រលាន​យន្ដហោះ អន្តរជាតិ ដែលជាទិសដៅរបស់ខ្លួន។ នេះ បើតាមការប្រកាសឲ្យដឹង របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរកាណាដា ខ្លួនឯង នៅទំព័រ ទ្វីសធើរ (Twitter) ផ្លូវការរបស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍ នៅមិនទាន់ឲ្យដឹង ពីមូលហេតុថាហេតុដូចម្ដេច បានយន្ដហោះអ៊ែរប៊ូសរបស់ខ្លួន បានចេញ​ពី​ផ្លូវសម្រាប់ចុះចត នោះឡើយ។ ប៉ុន្តែការធ្លាក់ព្រិលដ៏ជោគជាំ នៅក្រុង ហាលីហ្វិក នៅក្នុងយប់ថ្ងៃសៅរ៍នេះ ត្រូវបាន​ព្រមានឲ្យដឹងជាមុនហើយ។ ផ្នែកឧត្តុនិយមរបស់ប្រទេសកាណាដា បានប្រកាសពីស្ថានភាពដ៏អាក្រក់នេះ ដើម្បីប្រាប់​សាធារណៈជន ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ ពីបញ្ហាដែលមើលផ្លូវមិនសូវឃើញ។

បើតាមអ្នកនាំពាក្យរបស់ព្រលានយន្ដហោះ ក្រុង ហាលីហ្វាក់ [...]

វិនាទី​មុន​ធ្លាក់​យន្ដហោះ 4U9525៖ «បើក​ អា​ទ្វា​ចង្រៃ​យក៍!»

វិនាទី​មុន​ធ្លាក់​យន្ដហោះ 4U9525៖ «បើក​ អា​ទ្វា​ចង្រៃ​យក៍!»

បន្ទាប់ពីបានទម្លាយ ពីបុគ្គលិកលក្ខណៈ របស់ជំនួយការបើកបរយន្ដហោះ អាយុ២៨ឆ្នាំ យុវជន អេនដ្រៀស លូប៊ីតស៍ (Andreas Lubitz) កាលពីប៉ុន្មានថ្ងៃមុនរួច សារព័ត៌មានអាល្លឺម៉ង់ Bild ដដែល បានលើកយកមកចុះផ្សាយ ក្នុងថ្ងៃ​អាទិត្យ​នេះ នូវការជជែកគ្នាចុងក្រោយ រវាងអ្នកកាន់ចង្កូតយន្ដហោះទាំងពីរ ដែលត្រូវបានថតទុក នៅក្នុងឯកសារសម្លេង នៅ​ក្នុង​ប្រអប់ខ្មៅទីមួយ។ ប្រអប់ខ្មៅនេះ ត្រូវបានរកឃើញភ្លាមៗ បន្ទាប់ពីយន្ដហោះ អ៊ែរប៊ូស A320 របស់ក្រុមហ៊ុន ហ្សែរមេនវីង (Germanwings) ដែលភ្ជាប់ជើងហោះហើរ 4U9525 ពីពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះ​ទៅ​ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ បានហោះទៅបុកភ្នំ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​១៥០នាក់។

ការទម្លាយ នូវការសន្ទនារនេះ មិនខុសគ្នាប៉ុន្មានឡើយ ពីការប្រកាស របស់

ស្លាតាន់ ប្រើ​ក្បាល​បុក​បាល់​ឲ្យ​ចូល​ទី ឬ​ជា​ការ​ចៃ​ដន្យ? (vdo)

តើកីឡាករល្បីៗ ក្នុងលោក សុទ្ធតែអាចប្រើក្បាលបញ្ជាបាល់ ដូចចិត្តដូច្នេះឬ? អាចប្រើបាន ឬមិនបាន តែវាបានកើត​រួច​ហើយ សម្រាប់កីឡាការល្បីមួយរូប ដែលកំពុងទាត់ឲ្យក្រុមអាជីព PSG នៃរដ្ឋធានីប៉ារីស។

នៅក្នុងការប្រកួត បាល់ទាត់វគ្គជម្រុះ រវាងក្រុមស៊ុយអែត និងក្រុមម៉ុលដាវី ដើម្បីឆ្ពោះទៅ ការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ២០១៦ កាលពីចុងសប្ដាហ៍នេះ កីឡាករអន្តរជាតិ របស់ប្រទេសស៊ុយអែត ស្លាតាន់ អ៊ីប្រាហ៊ីមូវិច (Zlatan Ibrahimovic ) បាន​រក​គ្រាប់​បាល់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ដល់ទៅពីគ្រាប់។ តែមួយគ្រាប់ដំបូង ជាគ្រាប់បាល់ដែល អ្នកចាំទី​របស់​ក្រុមម៉ុលដាវី ទាត់ចេញមកលើ តែបែរជាទៅប៉ះក្បាលរបស់ ស្លាតាន់ ធ្វើឲ្យបាល់ បានរត់ទៅចូលក្នុងទីរបស់ខ្លួន ធ្វើ​មិន​ដឹង។

គ្មាននរណាម្នាក់ អាចយល់បានពីបច្ចេកទេស ដែលកីឡាករស្លាតាន់ បានប្រើ ហើយក៏កាន់តែមិនយល់ដែរ ថាហេតុអ្វី ពេញមួយលំហ នៅលើទីលានបាល់ទាត់ អ្នកចាំទីរបស់ក្រុមម៉ុលដាវី [...]

អុញ... ខ្ញុង និង វ៉ាន់ នីឡា​ ដណ្ដើម​បាយ​គ្នា​ញ៉ាំ?

អុញ... ខ្ញុង និង វ៉ាន់ នីឡា​ ដណ្ដើម​បាយ​គ្នា​ញ៉ាំ?

តារាកំប្លែងទាំងពីរ ដែលស្ថិតនៅក្នុងរូបថត របស់លោកតា វិច ទ័រ នោះ គ្មាននរណាផ្សេង ក្រៅពីតារាល្បីខាងកំប្លែង ប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងអ្នកនាង វ៉ាន់ នីឡា នោះឡើយ។ រូបថត ដែល​ទើបនឹងត្រូវបានបង្ហោះ មកលើបណ្ដាញសង្គម កាលពីថ្ងៃទី២៨ ខែមីនានេះ បង្ហាញពីសកម្មភាព ទទួលទានអាហារ នៅ​ក្រោយ​ឆាក របស់អ្នកទាំងពីរ ដែលមើលទៅ ដូចជាមានលក្ខណៈមមាញឹក យ៉ាងសម្បើមដៃណាស់។

លោកសុវណ្ណ រិទ្ធី ហៅលោកតា វ៉ិច ទ័រ ដែលជាឪពុករបស់អ្នកនាង វ៉ាន់ នីឡា បានសរសេរ នៅជាមួយ នឹងរូបថត​នោះ​ថា៖ «ពិតជាខុសគ្នា រវាងលើឆាក និងក្រោយឆាក។ ក្រោយ ផ្ទាំងអិល អី ឌី ខ្ញុំសុំបង្ហាញជូន បងប្អូន នេះជារូប ក្រោយ​ឆាក ក្នុង​កម្មវិធី​រាត្រីកំសាន្ត !!!»

រូបភាពមួយនេះ បានធ្វើឲ្យមាន ការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ។ ពួកគេបានបញ្ចេញ យោបល់​ចម្រុះ​ចូលគ្នា តែភាគច្រើន បានលើកដំកើង នូវសកម្មភាព [...]

«ឃើញ​ភ័ក្រ​អូន​ផ្ទាល់... បង​រត់​ទៅ​សម្លាប់​ខ្លួន!»

«ឃើញ​ភ័ក្រ​អូន​ផ្ទាល់... បង​រត់​ទៅ​សម្លាប់​ខ្លួន!»

នេះហើយ ជាអាពាហ៍ពិពាហ៍មួយ នៅប្រទេសចិន ដែលកើតមកពីការផ្សំផ្គុំ រៀបចំរបស់ចាស់ទុំ ដែលម្ចាស់ខ្លួន ទាំង​សង​ខាង មិនទាំង​ដែល​ឃើញគ្នា ដោយផ្ទាល់សូម្បីតែម្ដង។ យុវជន កៀន ហ៊ូ (Kang Hu) អាយុ៣៣ឆ្នាំ នឹងត្រូវរៀបការ ជាមួយនាង ណា ស៊ុន (Na Sung) អាយុ៣០ឆ្នាំ ដែលជាសម្ព័ន្ធមេត្រីភាពមួយ កើតចេញពីការផ្សំផ្គុំ។ ប៉ុន្តែនៅពេលដែល កៀន ហ៊ូ បានឃើញ​មុខ របស់​គូដណ្ដឹងខ្លួន ដែលជាអនាគតភរិយានោះ បុរសយើងភ្ញាក់ខ្លួន សឹង«ដាច់ផ្ញារ»។

កៀន ហ៊ូ ដែលជាអ្នករស់នៅ ក្នុងក្រុង ស៊ីយ៉ាង (Shiyan ផ្នែកខាងកើត នៃប្រទេសចិន) បាននិយាយសុំទោស មុននឹង​បញ្ជាក់ ទៅកាន់គូដណ្ដឹងខ្លួន ដោយចំមុខថា មុខនាង«អាក្រក់ខ្លាំងណាស់» មិនអាចក្លាយជាភរិយា របស់ កៀន ហ៊ូ បាន​ទេ។

កម្មវិធីភ្ជាប់ពាក្យ ដែលមានវត្តមាន របស់ភ្នាក់ងាររកគូរស្រករនោះផង បានបញ្ចប់ទៅ ដោយហេតុការណ៍ ដែលមិន​បាន​ព្រាងទុកមួយ។ នោះគឺបុរស កៀន ហ៊ូ បានដើរចេញពីពិធីនោះ ទាំងអារម្មណ៍ក្ដៅមួហ្មង។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...