All Articles of MONOROOM.info

ក្រសួងការពារជាតិ៖ ទណ្ឌកម្ម​អាមេរិក​ប្រឆាំង ហ៊ីង ប៊ុនហៀង រំលោភ​ច្បាប់​កម្ពុជា

ក្រសួងការពារជាតិ៖ ទណ្ឌកម្ម​អាមេរិក​ប្រឆាំង ហ៊ីង ប៊ុនហៀង រំលោភ​ច្បាប់​កម្ពុជា

ការសម្រេចបង្កកទ្រព្យសម្បត្តិ មិនផ្ដល់ទិដ្ឋការ និងបង្កកផលប្រយោជន៍ផ្សេងទៀត ពីសំណាក់​នាយកដ្ឋាន​​រតនាគារជាតិអាមេរិក ដែលជា​ទណ្ឌកម្ម​​ប្រឆាំងមនុស្សជំនិត​របស់លោក ហ៊ុន សែន គឺជាទង្វើ«ដ៏គគ្លើន»។ នេះ ជាប្រតិកម្មរបស់​ក្រសួងការពារជាតិកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាមុននេះបន្តិច។

ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​នាយកដ្ឋាន​​​រតនាគារ​ជាតិ​អាមេរិក បានចេញសេចក្ដីប្រកាស ​នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ម្សិលម៉ិញ ដាក់បញ្ចូលមនុស្សពីរនាក់ ទៅ​ក្នុង​​បញ្ជី​ខ្មៅ នៃ​បុគ្គលដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ គ្លូប៊ល ម៉ែកនីតស្គី​ (GLOBAL [...]

ជនចាប់​ចំណាប់ខ្មាំង​នៅ​ប៉ារីស​យប់​ម៉ិញ ត្រូវ​បាន​ចាប់​ខ្លួន

ជនចាប់​ចំណាប់ខ្មាំង​នៅ​ប៉ារីស​យប់​ម៉ិញ ត្រូវ​បាន​ចាប់​ខ្លួន

កម្លាំងនគរបាលពិសេសបារាំង បានបើកការវាយសម្រុក ចូលទៅរំដោះចំណាប់ខ្មាំង និងចាប់ខ្លួនបុរស ដែលចាប់មនុស្សធ្វើចំណាប់ខ្មាំង កាលពីយប់ម្សិលម៉ិញ វេលាម៉ោងប្រមាណជិត ២០។ ហេតុការណ៍បានកើតឡើង នៅក្នុងអាគារមួយ ស្ថិតក្នុងសង្កាត់លេខ១០ កណ្ដាលរដ្ឋធានីប៉ារីស បន្ទាប់ពីបុរសម្នាក់នោះ បានចាប់មនុស្សពីរនាក់ ធ្វើជាចំណាប់ខ្មាំង ចាប់តាំងពីម៉ោង ១៦រសៀលនោះមក។

ប្រភពស្និតនឹងហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា បុរសសង្ស័យ មានដើមកំណើតមកពីប្រទេស​ម៉ារ៉ុក មិនដែលត្រូវបានអាជ្ញាធរ ស្គាល់ពីមុនមកទេ ជាពិសេេសនៅក្នុងបញ្ជី «S» នៃក្រុមអ៊ីស្លាមនិយមជ្រុល។ ជនសង្ស័យរូបនេះ បានរងរបួសស្រាល នៅពេលនគរបាលចាប់ខ្លួន និងត្រូវបានបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន។

ស្ថាប័នអយ្យការបារាំង ប្រចាំរដ្ឋធានីប៉ារីស បានប្រកាសបើកការសើបអង្កេតមួយឡើង ពីបទ«ចាប់ពង្រត់ និងឃុំខ្លួនដោយខុសច្បាប់» «បង្កហិង្សាដោយប្រើអាវុធ» «កាន់អាវុធខុសច្បាប់» [...]

ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅ​ ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​មុន​​គេ

ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅ​ ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​មុន​​គេ

ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​នាយកដ្ឋាន​​រតនាគារ​ជាតិ​អាមេរិក បានចេញសេចក្ដីប្រកាស ​នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ដាក់បញ្ចូលមនុស្សពីរនាក់ ទៅ​ក្នុង​​បញ្ជី​ខ្មៅ នៃ​បុគ្គលដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ គ្លូប៊ល ម៉ែកនីតស្គី​ (GLOBAL MAGNITSKY) ឬពន្យល់​ដោយខ្លី ថាជាច្បាប់​សម្រាប់បង្កកទ្រព្យសម្បត្តិ និងមិនផ្ដល់ទិដ្ឋការ ដែលមានជាធរមាន​​ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងទាំងនៅក្នុងបណ្ដាប្រទេស ឬសហគ្រាស ដែលជាដៃគូរបស់សហរដ្ឋ​អាមេរិក។

ពីក្នុងចំណោមមនុស្សទាំងពីរនោះ មានមន្ត្រីជាន់ខ្ពស់ម្នាក់ របស់រដ្ឋាភិបាលកម្ពុជា គឺលោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​ [...]

គីម យល់ព្រម​ទៅ​អាមេរិក និង​ហៅ ត្រាំ ទៅ​កូរ៉េ​ខាង​ជើង​វិញ

គីម យល់ព្រម​ទៅ​អាមេរិក និង​ហៅ ត្រាំ ទៅ​កូរ៉េ​ខាង​ជើង​វិញ

នៅប៉ុន្មានម៉ោង ក្រោយជំនួបកំពូល ជាប្រវត្តិសាស្ត្រ របស់មេដឹកនាំទាំងពីរ ដំណឹងបញ្ជាក់ជាថ្មី ដែលជាជំហានដ៏ល្អ បានធ្លាក់មកដល់។

នោះគឺ អគ្គមគុទេសន៍របស់ប្រទេសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានអញ្ជើញលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ឲ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់រដ្ឋធានី ព្យុងយ៉ាង ហើយលោក គីម ខ្លួនលោកផ្ទាល់ នឹងធ្វើដំណើរ ទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅសហរដ្ឋអាមេរិក។ នេះ ជាការចេញផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់ប្រទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ។

ទីភ្នាក់ងារព័ត៌មាន បានសរសេរឲ្យដឹងថា៖ «លោក គីម ជុង-អ៊ុន បានអញ្ជើញលោក ត្រាំ ឲ្យធ្វើដំណើរទស្សនកិច្ចមួយ នៅរដ្ឋធានី ព្យុងយ៉ាង នៅពេលវេលាដ៏ល្អណាមួយ ហើយលោក ត្រាំ ក៏បានអញ្ជើញលោក គីម ជុង-អ៊ុន ឲ្យធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិកវិញដែរ»។

ប្រព័ន្ធឃោសនាផ្លូវការ របស់របបកុម្មុយនីស្ដិ៍ [...]

រថភ្លើង​ក្រឡាប់​នៅ​ក្បែរ​ប៉ារីស របួស​៧នាក់

រថភ្លើង​ក្រឡាប់​នៅ​ក្បែរ​ប៉ារីស របួស​៧នាក់

ហេតុការណ៍បានកើតឡើង ចំពោះរថភ្លើង «RER B» នៅចន្លោះក្រុង «Saint-Rémy-lès-Chevreuse» និងក្រុង «Orsay»​ ដែលស្ថិតនៅប្រមាណជាង ៣០​គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីប៉ារីស (បារាំង)។ ស្ថានភាពឧត្តុនិយមដ៏អាក្រក់ នៅក្នុងតំបន់ជុំវិញរដ្ឋធានី ប៉ារីស បានបង្កឲ្យមានទឹកជំនន់ និងបានហូរច្រោះ​យកដីកំណល់ផ្លូវរថភ្លើង គឺជាមូលហេតុ ដែលធ្វើឲ្យទូរថភ្លើងចំនួនបី ក្រឡាប់។

អ្នកស្រី «Elisabeth Borne» រដ្ឋមន្ត្រីដឹកជញ្ជូនបារាំង បានថ្លែងឡើងថា៖ «ការបាក់ដី បានបង្កឲ្យទូរថភ្លើងចំនួនបី នៃរថភ្លើង "RER B" មួយខ្សែរ ក្រឡាប់នៅលើផ្លូវ។ ជាសំណាងល្អ មានមនុស្សតែ៧នាក់ ដែលបាន​រងរបួសស្រាល។»។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនស្វ័យតអាយស្ម័យាន «RATP» បានថ្លែងឲ្យដឹងថា នៅមុនម៉ោង ៥ភ្លឺ ព្រឹកថ្ងៃអង្គារនេះ រវាងស្ថានីយ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...