All Articles of MONOROOM.info

ម៉ៅ មុន្នីវណ្ណ នឹង​ស្នើ​ញត្តិ​បន្ទោស បើ​ក្រសួង​ការ​បរទេស​មិន​តប​រឿង​ព្រំដែន

ម៉ៅ មុន្នីវណ្ណ នឹង​ស្នើ​ញត្តិ​បន្ទោស បើ​ក្រសួង​ការ​បរទេស​មិន​តប​រឿង​ព្រំដែន

តំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ បានថ្លែងព្រមានដោយប្រហោល ទៅ​កាន់​រដ្ឋមន្ត្រី ក្រសួងការបរទេស លោក ហោ ណាំហុង ថាលោក នឹងស្នើញត្តិបន្ទោសមួយ ដែលគាំទ្រដោយអ្នក​តំណាង​រាស្ត្រ ចំនួន៣០នាក់ ទៅកាន់រដ្ឋមន្ត្រីកម្ពុជាណាម្នាក់ ដែលមិនគោរពរដ្ឋធម្មនុញ្ញ នៃប្រទេស។

ការថ្លែងរបស់លោកយ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីលោក បានស្នើលិខិតមួយច្បាប់ ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ក្នុងកិច្ចអន្តរាគមន៍ លើករណីកម្លាំងសមត្ថកិច្ច នៃប្រទេសវៀតណាម ដែលបាននាំពលរដ្ឋរបស់ខ្លួន មករំលោភបំពាន និងបាញ់ថ្នាំបំពុល សម្លាប់ដំណាំរបស់ប្រជាពលរដ្ឋខ្មែរ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥កន្លងមក។

ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងរសៀលថ្ងៃទី៣០ ខែមេសានេះ លោក ម៉ៅ មុន្នីវណ្ណ បាន​ពន្យល់ថា លោកបានស្នើលិខិត ទៅរដ្ឋមន្រ្តីការបរទេសកម្ពុជា ដើម្បីចាត់វិធានការ [...]

និស្សិត​ម្នាក់​ស្លាប់​ដោយ​កាត់​ក ក្នុង​ផ្ទះ​ជួល សង្ស័យ​ប្រើ​«ម៉ូទ័រ​កាត់»

និស្សិត​ម្នាក់​ស្លាប់​ដោយ​កាត់​ក ក្នុង​ផ្ទះ​ជួល សង្ស័យ​ប្រើ​«ម៉ូទ័រ​កាត់»

ហេតុការណ៍ គួរឲ្យរន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៥ ត្រង់ចំណុច​ផ្ទះលេខ៩៦ ភូមិ៧ ក្រុមទី១៨ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ណុប ប៊ុនធឿន សព្វថ្ងៃ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៃវិទ្យាស្ថាន«ខ្មែរជំនាន់ថ្មី» ត្រូវបានគេឃើញដេកស្លាប់ ក្នុងថ្លុកឈាម ដោយ​មាន​របួស ស្ទើរដាច់នៅត្រង់ ក (អារកសម្លាប់)។ ក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះអាយុ២៣ឆ្នាំ បាន​ជួល​បន្ទប់​ម្ចាស់​ផ្ទះ ដែលមានរបរជា ជាងក្រឡឹង ក្នុងទីតាំងខាងលើ ដើម្បីស្នាក់នៅ។

លោក ណុប វុទ្ធី ជាបងប្រុសបង្កើត របស់ជនរងគ្រោះបានឲ្យដឹងថា ទោះជាអ្នកណាថា ប្អូនប្រុសលោកធ្វើអត្តឃាត ក៏​លោក​មិនជឿដែរ ព្រោះតាមដែលលោក បានឃើញសាកសព មិនមែនជាការសម្លាប់ខ្លូនឯងទេ។ ម្យ៉ាងទៀតគ្មានកាំបិត ឬ អាវុធ​ណាមួយ នៅជិតសាកសព ដែលបញ្ជាក់ថាធ្វើអត្តឃាតនោះទេ វាហាក់ដូចជារៀបចំគម្រោង ដើម្បីសម្លាប់ប្អូន​របស់​លោក​អញ្ចឹង។ [...]

លួច​ប្រពន្ធ​គេ​ហើយ សម្លាប់​រួច​បរិភោគ​​បេះ​ដូង​គេ​ទៀត!

លួច​ប្រពន្ធ​គេ​ហើយ សម្លាប់​រួច​បរិភោគ​​បេះ​ដូង​គេ​ទៀត!

លោក អេនដ្រូវ ឈីមបូហ្សា (Andrew Chimboza) បានទទួលកំហុស នៅចំពោះចៅក្រម ថាបានចាក់សម្លាប់ បុរស​ម្នាក់​ឈ្មោះ ម្បូយីសេឡូ ម៉ាណូណា (Mbuyiselo Manona) អាយុ៦២ឆ្នាំ ហើយបានវះយកបេះដូង របស់បុរសវ័យចំណាស់ មកបរិភោគជាមួយសម និងកាំបិត។ ទីភ្នាក់ងារសារព័ត៌មាន «News24» បានផ្សាយថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងតំបន់ជាយក្រុង ហ្គូលូលេធូ (Gululethu) ប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែមិថុនា ឆ្នាំ២០១៤កន្លងទៅ។

ជនរងគ្រោះ ម៉ាណូណា បានចោទប្រកាន់ ឈីមបូហ្សា ថាបានលួចសាហាយស្មន់ ជាមួយនឹងប្រពន្ធរបស់ខ្លួន។

បើតាមអ្នកជំនាញខាងរោគចិត្តមួយរូប ដែលបានចូលខ្លួន មកធ្វើជាកណ្សិនសាក្សី នៅក្នុងសវនាការ បានឲ្យដឹងថា ជន​ជាប់ចោទ បាននិយាយប្រាប់លោក ថាគឺភរិយារបស់ជនរងគ្រោះ ជាអ្នកជំរុញឲ្យជនជាប់ចោទ អេនដ្រូវ ឈីមបូហ្សា ឈាន​ទៅធ្វើមនុស្សឃាតនេះ។

ប៉ុន្តែ មិនមាននរណាម្នាក់ អាចពន្យល់ថា ហេតុអ្វី បានជាជនជាប់ចោទ បានបរិភោគបេះដូង [...]

បណ្ដេញ​ចេញ​ពី​ការងារ​មុន​ថ្ងៃ​ចូល​ធ្វើ ព្រោះ​​សំណេរ​លើ​ហ្វេសប៊ុក

បណ្ដេញ​ចេញ​ពី​ការងារ​មុន​ថ្ងៃ​ចូល​ធ្វើ ព្រោះ​​សំណេរ​លើ​ហ្វេសប៊ុក

មិនមែនឲ្យតែ នៅលើហ្វេសប៊ុក ម្ចាស់គណនីអាចបង្ហោះអ្វី បានស្រេចនឹងចិត្តនោះទេ។ ជាពិសេស នៅពេលដែល​ការ​បង្ហោះ​នោះ អាចធ្វើឲ្យខ្លួនឯងរងទុក្ខមកវិញ។ តែ នាង ខេតលីន វ័ល (Kaitlyn Walls) អាយុ២៧ឆ្នាំ ទើបនឹងដឹងរឿងនេះ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ។

ស្ថានីយទូរទស្សន៍អាមេរិក CBS បានរាយការណ៍ថា ស្ត្រីវ័យក្មេងរូបនេះ ដែលមានកូនមួយ និងជាអ្នករស់នៅ ក្នុង​រដ្ឋ​តិចសាស សហរដ្ឋអាមេរិក បានបាត់បង់ការងាររបស់ខ្លួន នៅមុនពេល ដែលខ្លួនត្រូវចាប់ផ្ដើមការងារ នៅថ្ងៃដំបូង​ទៅ​ទៀត។ គ្រោះអាក្រក់នេះ បានកើតឡើង ដោយស្មានមិនដល់ បន្ទាប់ពីនាងរកបានការងារ នៅក្នុងទារកដ្ឋានមួយ និង​ក្រោយ​ពីនាង បានស្វែងរកការងារ ជាច្រើនខែកន្លងមកហើយ ដោយគ្មានបានលទ្ធផល ជាដុំកំភួននោះ។

ប៉ុន្តែការ​រមាស់​ដៃ ផ្ទៃមិនឆ្អែតរបស់នាង បាននាំរឿងនេះមកឲ្យនាង។ នៅលើជញ្ជាំងហ្វេសប៊ុក នៃគណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន នាង ខេតលីន វ័ល បានសរសេរថា៖ [...]

ឡាន​ដឹក​ទឹក បុក​ម៉ូតូ របួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់

ឡាន​ដឹក​ទឹក បុក​ម៉ូតូ របួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ៥៩៨ ត្រង់​ចំនុច​កែង នឹងផ្លូវ ៣៣៧ ក្នុងភូមិទំនប់ទឹក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករឡើង ដោយ​រថយន្ត​ដឹកទឹក ពណ៍ស ស្លាកលេខ២Aភ.ព-០០៤៩។ រថយន្ដ ដែលមានមនុស្សជិះ មានគ្នាបីនាក់ បានបុកគ្នា ជាមួយម៉ូតូរងគ្រោះ ម៉ាកឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ១Aក.ធ-៤៤៥១ បានបណ្តាល ឲ្យអ្នកជិះម៉ូតូ ទាំងពីរនាក់រងបួស៖ ម្នាក់របួសធ្ងន់ បាក់​ជើង​ស្តាំ និងម្នាក់ទៀតរបួសស្រាល។

សាក្សី ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ឡានដឹកទឹកខាងលើ បានបង្ករគ្រោះថ្នាក់ ជាមួយម៉ូតូរងគ្រោះ នៅ​ត្រង់ចំនុចកើតហេតុ ជាផ្លូវកែង ដែលភាគីទាំងសងខាង មិនបានប្រុងប្រយ័តនដូចគ្នា។ នៅក្នុងហេតុការណ៍ គ្រោះ​ថ្នាក់​នោះ ឡានបង្ក បានបុកជាប់ម៉ូតូជនរងគ្រោះ នៅកណ្តាលផ្លូវ។ សាក្សីដដែល បានបន្តថា ករណីនេះ ដំបូងឃើញ ប៉ូលិស​ចររាចរណ៍ ដកហូតឡាន និងម៉ូតូទៅខណ្ឌ។ តែបន្ទាប់មក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...