លក់ដូរលើផ្លូវសាធារណៈ៖ អាជ្ញាធរមិនខ្វល់ តែមានអ្នកយកលុយ
ការលក់ដូរ យ៉ាងអានាធិបតេយ្យ នៅលើបណ្តោយ ផ្លូវជាតិលេខ២ ត្រង់ចំណុច«ទួលរការ» ត្រូវបានអ្នកដំណើរជាច្រើន រអ៊ូរទាំថា គ្មានអាជ្ញាធរណា យកចិត្តទុកដាក់ ពីបញ្ហាលក់ដូរបែបអនាធិបតេយ្យសោះ ផ្ទុយទៅវិញ មានតែអ្នកមកយកលុយថែម ហើយនៅបន្តការដាក់លក់ កាន់តែច្រើនជាងមុនទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រុមអ្នកយកព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទៅដល់ទីតាំងខាងលើ ដែលស្ថិតទល់មុខ សាកលវិទ្យាល័យអាយអាយស៊ី ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រេក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ដើម្បីយកការណ៍ពីករណីនេះ។ បន្ទាប់ពីបានផ្តិត យករូបភាពសំរាម និងអ្នកលក់ដូរជាច្រើនរួចមក អ្នកសារព័ត៌មាន នៅបានផ្តិតយករូបថត របស់អ្នកយកលុយ តាមកន្លែងលក់នីមួយៗ នៅទីនោះទៀត។
អ្នកលក់ដូរនៅទីនោះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គាត់មកលក់នៅទីនេះតៗគ្នា តាមគេតាមឯង ព្រោះគ្មានកន្លែងរកស៊ី។ ណាមួយទីនេះ នៅជិតរោងចក្រ [...]
