
បាល់ទាត់ពិភពលោក៖ ប៉េរូ រកគ្រាប់បាល់មិនបានសោះ... ផ្ទុយពីដាណឺម៉ាក
ការប្រកួតបានចាប់ផ្ដើម ជាមួយនឹងវាយសន្ធាប់ដ៏ខ្លាំងក្លា និងប្រកបដោយគ្រោះថ្នាក់ ពីសំណាក់ក្រុមបាល់ទាត់ មកពីប្រទេសប៉េរូ គ្របដណ្ដប់ និងបង្កើតឱកាសរកគ្រាប់បាល់ បានច្រើន ទៅលើក្រុមជម្រើសជាតិដាណឺម៉ាក។ តែខ្សែប្រយុទ្ធប៉េរូ រកច្រកទាត់បញ្ចូលទី មិនបាន ជាពិសេសនៅចំពោះកីឡាករចាំទី របស់ក្រុមដាណឺម៉ាក ដ៏រឹងមាំ គឺកីឡាករ «Kasper Schmeichel»។
នៅនាទីទី ៤៤ ក្រុមប៉េរូ ទទួលបានការទាត់បាល់ពិន័យមួយគ្រាប់ បណ្ដាលមកពីការប្រព្រឹត្តិកំហុស របស់ក្រុមដាណឺម៉ា ទៅលើខ្សែបម្រើរបស់ខ្លួន គឺកីឡាករ «Cueva»។ បន្ទាប់ពីផ្ទៀងផ្ទាត់ជាមួយអាជ្ញាកណ្ដាលវីដេអូរួច អាជ្ញាកណ្ដាលនៃការប្រកួត បានបើកផ្លូវឲ្យកីឡាករ «Cueva» ខ្លួនឯងទាត់បាល់ពិន័យនេះ។ តែកីឡាករ «Cueva» បានបង្ហើរគ្រាប់បាល់មួយគ្រាប់ ដ៏សំខាន់... បង្ហោះឡើងទៅលើវេហាស៍ និងទុកឲ្យក្រុមខ្លួន នៅតែមានពិន្ទុ ០-០ ដដែលជាមួយក្រុមដាណឺម៉ាក ពេលចប់ពាក់កណ្ដាលម៉ោងដំបូង។
ត្រឡប់ចូល [...]