All Articles of MONOROOM.info

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ និងម៉ូតូមួយគ្រឿង បាន​កើតឡើងវេលាម៉ោង១៤ និង៤០ នាទីនាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥។ យានយន្ដទាំងពី ដែលបើកស្រប​ទិស​គ្នា បានប៉ះពារគ្នា នៅក្នុងភូមិ៧ សង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ​តិចតួច ប៉ុន្តែមិនបានធ្វើឲ្យ នរណាម្នាក់រងរបួសនោះទេ។

មូលហេតុ ដែលបង្កឲ្យរថយន្ត ពាក់ស្លាកលេខភ្នំពេញ 3B-6642 បុកម៉ូតូ ម៉ាកឌ្រីមសេរី ២០១៥ ពណ៍ខ្មៅ ពី​ក្រោយ ដោយសារម៉ូតូ ដែលកំពុងនៅប្រកាន់ស្តាំហើយ បែរជាជែងមកកណ្តាលផ្លូវនោះ។ ខណៈឯរថយន្ដ​វិញ ត្រូវបានប្រុងប្រយ័ត្ន ក៏បានប៉ះម៉ូតូនេះ ពីក្រោយតែម្ដង។

បន្ទាប់ពីកើតមានបញ្ហានេះ សមត្ថកិច្ចបានចុះមកវាស់វែង នៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាង បាន​សម្រេចចិត្តសម្របសម្រួលគ្នា ដើម្បីបញ្ចាប់រឿង ដោយភាគីខាងរថយន្ត សុខចិត្តសងសំណង ទៅភាគីខាង​ម៉ូតូ​ដែលខូចខាត៕

ភ្ជង់​កាំភ្លើង​ប្លន់​ម៉ូតូ​និស្សិត​ម្នាក់​បាន​សម្រេច នៅ​ស្ទឹងមានជ័យ

ភ្ជង់​កាំភ្លើង​ប្លន់​ម៉ូតូ​និស្សិត​ម្នាក់​បាន​សម្រេច នៅ​ស្ទឹងមានជ័យ

ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅវេលាម៉ោង២៣ និង៣០នាទី យប់ថ្ងៃទី ០១ ខែកញ្ញាឆ្នាំ២០១៥ នៅសង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រង់ចំណុចខាងលិចស្ពានអាកាស ស្ទឺងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត។ តាមប្រភពព័ត៍មាន ពីយុវជនរងគ្រោះបានប្រាប់ឱ្យដឹងថា ខ្លួនមានឈ្មោះ សៀ សុខឡេង អាយុ២១ឆ្នាំ ជានិស្សិតស្នាក់នៅសង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ ខ្លូនបានជិះម៉ូតូមួយ គ្រឿងម៉ាក់ហុងដា MSX១២៥ ស្លាក​លេខ​ភ្នំពេញ១CO-៧៣៥២ ធ្វើដំណើរ ពីទួលសង្កែរមកផ្ទះ។ នៅពេលជនរងគ្រោះ ជិះម៉ូតូជិតដល់ផ្ទះរបស់ខ្លួន ស្រាប់​តែលេចមុខក្រុមចោរ ០៤នាក់ចេញមក ដែលកំពុងជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពភ្ជង់កាំភ្លើង ប្លន់​យក​ម៉ូតូ​របស់ខ្លួន។ ជនរងគ្រោះ ដែលគ្មានអ្វីតតាំងបាន នៅពេលឃើញកាំភ្លើងភ្ជង់បែបនេះ ក៏បានប្រគល់ម៉ូតូរបស់ខ្លូន ឱ្យ​ក្រុមចោរតាមសម្រួល។

ក្រោយពីកើតហេតុ យុវជនរងគ្រោះ [...]

ណៃ វ៉ង់ដា៖ ករណី ហុង សុខហួរ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្ដែង

ណៃ វ៉ង់ដា៖ ករណី ហុង សុខហួរ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្ដែង

មន្រ្តីរបស់អង្គការ​ការពារសិទ្ធិមនុស្ស នៅតែចាត់ទុកថា ការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនលើលោក ហុង សុខហួរ សមាជិកព្រឹទ្ធិសភា មកពីគណបក្ស សម រង្ស៊ី ជារឿង«នយោបាយ»។ លោក ណៃ វ៉ង់ដា អនុ​ប្រធានក្រុមអង្កេតការសិទ្ធមនុស្ស របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានបដិសេធការចោទ​ប្រកាន់ របស់អាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាល ដែលលើកឡើងថា ការចាប់ខ្លួននោះ ព្រោះជាបទល្មើស​ជាក់​ស្តែង។

លោក ហុង សុខហួរ មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ និងជាសមាជិកព្រឹទ្ធសភា មកពី​គណបក្ស សម រង្ស៊ី ដែលសកម្ម ក្នុងការទាមទាឲ្យពិនិត្យឡើងវិញ នូវផែនទីសម្រាប់ ការបោះបង្គោលព្រំដែន កម្ពុជា​-វៀតណាម​នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ នូវបទល្មើសចំនួនបី ដោយឡែកៗ​ពី​​គ្នា។ បទល្មើសទាំងបី រួមមាន បទក្លែងឯកសារសាធារណៈ, ប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់ ឲ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ទាក់ទងនឹងផែនទី [...]

សាលា​ឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ របស់ ហុង សុខហួរ

សាលា​ឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ របស់ ហុង សុខហួរ

តាមការអះអាង របស់មេធាវីការពារក្តី លោក ជួង ជូងី ជាមួយអ្នកសារព័ត៌មាន មុខសាលាឧទ្ធរណ័កាល​ពីថ្ងៃ​ទី២ ខែកញ្ញា នេះ បានលើកឡើងថា លោកបានស្នើដាក់ប្រាក់២០លានរៀល សម្រាប់ការសុំនៅក្រៅឃុំនេះ តែ​ត្រូវបាន​បដិសេធ។ យ៉ាងណាលោកអះអាងថា លោកនឹងនៅតែបន្ត តាមនីតិវិធីច្បាប់ ជាមួយនឹងការសិក្សា ស្វែងរកការពិភាក្សាគ្នាបន្ថែម នៃក្រុមមេធាវី ថាតើគួរបន្ត ដើម្បីស្នើសុំឲ្យកូនក្តីរបស់លោក បាននៅក្រៅឃុំ រហូត​ដល់ដំណាក់ការ នៃតុលាការកំពូល ឬយ៉ាងណា។

នាសវនាការនៃសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនមានវត្តមានលោក ហុង សុខហួរ ទេ ក្រៅពីសហភាតា (មានមេធាវីច្រើននាក់) របស់លោក រួមមាន លោក ជូង ជូងី, លោក សំ សុគង់ និងលោក កែត ឃី។ ឯប្រធានក្រុមប្រឹក្សាជំនុំជម្រះ មានលោក ឃុន លាងម៉េង និងតំណាងអយ្យការ លោក ហ៊ាន រិទ្ធ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ សមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី ក៏បាន​ស្នើ​សុំ [...]

ជួង ជូងី៖ ច្បាប់​ស្រុក​ខ្មែរ ប្រៀប​បាន​ជា​កៅស៊ូ​យឺត (vdo)

ជួង ជូងី៖ ច្បាប់​ស្រុក​ខ្មែរ ប្រៀប​បាន​ជា​កៅស៊ូ​យឺត (vdo)

ការអនុវត្តច្បាប តាមបែប«ទាញកៅស៊ូ» នៃបុគ្គលអនុវត្តច្បាប់ ទាំងសាលាជម្រះក្តី ទាំងមន្រ្តីរដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ត្រូវបានលោកមេធាវី ជួង ជូងី មេធាវីការពារក្ដីឲ្យលោក ហុង សុខហួរ ធ្វើការពន្យល់ និងឲ្យ​និយម​ន័យ លើបទល្មើសជាក់ស្តែងយ៉ាងខ្លីថា៖ «ដើម្បីកំណត់បទល្មើសជាក់ស្តែងបាន បទល្មើសនោះ ត្រូវដឹងពី​កន្លែង​ប្រព្រឹត្តិ។ ក្នុងអង្គហេតុនេះ សមត្ងកិច្ចចោទប្រកាន់ថា ប្រព្រឹត្តិនៅរាជធានីភ្នំពេញ។ (...) តែមិនបានដឹង​ថា នៅកន្លែងណាមួយពិតប្រាកដឡើយ។ មានត្រាច្បាប់ បានចង្អុលច្បាស់លាស់ណាស់ថា ប្រព្រិត្តិនៅ​កន្លែង​ណា​មួយ .... រកកន្លែងប្រព្រិត្តិ មិនបានច្បាស់លាស់។ អញ្ចឹងចំណាត់ការ តាំងពីដើមដល់ចប់ ខុស​ទាំង​អស់។»

ថ្លែងទៅកាន់អ្នកសារព័ត៌មានច្រើននាក់ នៅមុខសាលាឧទ្ទរណ៍ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ជួង ជូងី មេធាវីការពារក្ដីឲ្យលោក  ហុង សុខហួរ នៅតែអះអាងថា កូនក្តីរបស់លោក ពុំមានទោសនោះឡើយ ដោយលោកអះអាងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...