All Articles of MONOROOM.info

អេឡិច ដាវីដសុន៖ ស៊ូ​«ស្លាប់​ខ្លូន»​នៅ​កម្ពុជា ដើម្បី​ការពារ​«ព្រៃ»​អារ៉ែង

អេឡិច ដាវីដសុន៖ ស៊ូ​«ស្លាប់​ខ្លូន»​នៅ​កម្ពុជា ដើម្បី​ការពារ​«ព្រៃ»​អារ៉ែង

ត្រីនាគ ក្រពើភ្នំ រ៉ែមាស ជាមួយនឹងសត្វកម្រផ្សេងៗទៀត ចំនួន៣១ប្រភេទនឹងផុតពូជនៅកម្ពុជា និងភាពឈាន​ទៅ​រកការបាត់បងតំបន់ព្រៃឈើចុងក្រោយរបស់កម្ពុជា ក្នុងតំបន់អារ៉ែង បើសិនជាមានការផ្តល់ការវិនិយោគ ជាទំនប់​វារីអគ្គីសនី ទៅឲ្យក្រុមហ៊ុនណាមួយដោយរដ្ឋាភិបាលនោះ។ ស្ថាបនិកអង្គការចលនាមាតាធម្មជាតិលោក អេឡិច ដាវីដសុន (Alex Gonzalez Davidson) ជាជាតិអាឡឺម៉ង់ បានពន្យល់ជាភាសាខ្មែរយ៉ាងស្ទាត់ជំនាញថា ក្រុមហ៊ុន​ដែលបានទទួលគំរោងអភិវឌ្ឈន៍ពីរដ្ឋាភិបាលនោះ មិនដែលជួបជជែកពិភាក្សាជាមួយប្រជាពលរដ្ឋ ឬអង្គការ​សង្គម​ស៊ីវិលដែលពាក់ព័ន្ធម្តងណាឡើយ។


ស្ទឹង អារ៉ែង នៅខេត្តកោះកុង។ (រូបថត MONOROOM.info/ kessor)

ធម្មជាតិ និងការអភិវឌ្ឍន៍ - [...]

ហ៊ុន សែន៖ សង្គម​ស៊ីវិល​«គ្មាន​សិទ្ធិ» ជ្រៀត​ជ្រែក​ការ​បង្កើត​ច្បាប់

ហ៊ុន សែន៖ សង្គម​ស៊ីវិល​«គ្មាន​សិទ្ធិ» ជ្រៀត​ជ្រែក​ការ​បង្កើត​ច្បាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាជាគោលការណ៍ច្បាប់ គ្រប់អង្គការសង្គមស៊ីវិលទាំងអស់​គ្មាន​សិទ្ធិលូកលាន់ ឬជ្រៀតជ្រែកទៅលើការបង្កើតច្បាប់ ដោយរដ្ឋាភិបាល និងរដ្ឋសភានោះទេ។ ការលើកឡើង​របស់​លោកហ៊ុន សែន គឺបានកើតឡើងបន្ទាប់ពី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរិះគន់ការបង្កើត​ច្បាប់​របស់រដ្ឋាភិបាល និងរដ្ឋសភា ហើយទទូចឲ្យពន្យាពេលការបង្កើតច្បាប់ រហូតដល់វិបត្តិនយោបាយ​ក្រោយការ​បោះឆ្នោតសកលឆ្នាំ២០១៣ ត្រូវបានដោះស្រាយរួច។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ច្បាប់ - «ច្បាប់នោះលើកលែងតែអត់កូរ៉ុមប្រជុំ តែមានកូរ៉ុមប្រជុំ មានសំឡេងអនុម័តគ្រប់គ្រាន់ គេធ្វើហើយ​កុំឆ្ងល់​ពេក។ ខ្ញុំក៏សូមផ្តាំត្រឡប់ទៅវិញថា [...]

អ្នក​អតីត​បឹង​កក់ ស្នើ​សាលា​រាជធានី ផ្តល់​សំណង​២​ម៉ឺន​ដុល្លារ​បន្ថែម

អ្នក​អតីត​បឹង​កក់ ស្នើ​សាលា​រាជធានី ផ្តល់​សំណង​២​ម៉ឺន​ដុល្លារ​បន្ថែម

២ម៉ឺនដុល្លារជាចំនួនទឹកប្រាក់បន្ថែម ដែលអ្នកភូមិអតីតបឹងកក់ ធ្វើការទាមទារទៅកាន់សាលារាជធានីភ្នំពេញ នៅថ្ងៃ​ទី២៨ ខែមេសានេះ ដើម្បីស្តារជីវភាពរបស់ពួកគាត់ ក្រោយពីការបណ្តេញចេញ។


ក្រុមអ្នកភូមិបឹងកក់ តវ៉ានៅមុខសាលារាជធានី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C.Nita)

ដីធ្លី - នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះអ្នកភូមិអតីតបឹងកក់ដែលត្រូវបានបណ្តេញ បានចេញតវ៉ាសាជាថ្មី ដោយ​ស្នើសុំសំណងបន្ថែម នូវទឹកប្រាក់ចំនូន២ម៉ឺនដុល្លាសម្រាប់មួយគ្រួសារ។ ការស្នើសុំទឹកបន្ថែមលើសំណងចាស់នេះ ត្រូវបានក្រុមអ្នតតវ៉ាអះអាងថា ក្រោយពីការបណ្តេញចេញពួកគេ បានជួបនូវបញ្ហាខ្វះខាតជីវភាពយ៉ាងធ្ងន់ធ្ងរ បាត់​បង់ផ្ទះ បាត់បង់មុខរបរ [...]

អាគារ​កំពស់​១​គីឡូម៉ែត្រ ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ចាប់​ផ្ដើម​សង់

អាគារ​កំពស់​១​គីឡូម៉ែត្រ ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ចាប់​ផ្ដើម​សង់

ដុំថ្មទីមួយ ត្រូវបានគេបោះចូលទៅក្នុងរណ្ដៅជានិមិត្តរូប នៃការចាប់ផ្ដើមសាងសង់ អាគារដែលខ្ពស់ជាងគេក្នុង​ពិភពលោក កាលពីថ្ងៃអាទិត្យទី២៧ ខែមេសានេះ នៅទីក្រុង ជេរដា (Djeddah) ប្រទេសអារ៉ាប៊ីសាអូឌី។ អាគារដែល​មានកំពស់មួយគីឡូមែត្រនេះ នឹងត្រូវសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០១៨ខាងមុខ ជាមួយនឹងការចំណាយសាង​សង់​ប្រមាណជា ១,២ពាន់លានដុល្លារ។


រូបតាំងបង្ហាញ ពីអាគារ ឃីងដូម ថោវ័រ ដែលមានកំពស់១គ.ម។

ស្ថាបត្យកម្ម - អាគារ ឃីងដូម ថោវ័រ (Kingdom Tower) នឹងក្លាយជាអាគារថ្មីមួយ ដែលខ្ពស់ជាងគេបង្អស់ នៅ​ក្នុង​ពិភពលោក ហើយបានបំបែកឯកត្កកម្មនៃអាគារ ប៊ួរ ខាលីហ្វា (Burj Khalifa) ដែលមកដល់ពេលនេះ ជាប់​ឈ្មោះ​ថា​មានកំពស់ខ្ពស់ជាងអាគារណាៗទាំងអស់។ [...]

កូន​ប្រុស​របស់ ឈុត វុទ្ធី កំពុង​ត្រៀម​ពាក្យ​បណ្តឹង​ទៅ ICC

កូន​ប្រុស​របស់ ឈុត វុទ្ធី កំពុង​ត្រៀម​ពាក្យ​បណ្តឹង​ទៅ ICC

ប្រព័ន្ធយុត្តិធម៌ - លោក ឆឺយ ឧត្តមរស្មី ជាកូនប្រុសច្បងរបស់លោក ឈុត វុទ្ធី បានបង្ហើបប្រាប់ឱ្យដឹងថា លោក​កំពុងត្រៀមពាក្យបណ្តឹង ប្តឹងទៅតុលាការព្រហ្មទណ្ធអន្តរជាតិ (ICC) ដើម្បីរកយុត្តិធម៌ឱ្យពុករបស់ខ្លួន ខណៈ​តុលាការ​ក្នុងប្រទេសកម្ពុជា បានសម្រេចបិទសំនុំរឿងមិនចាត់ការ ដោយសំអាងថាលោក ឈុត វុទ្ធី និងឃាតករ អ៊ិន រតនា បានស្លាប់ទាំងពីរនាក់ ដែលជានីតិវិធីច្បាប់ធ្វើឱ្យបណ្តឹងអាជ្ញាត្រូវរលត់។

ការថ្លែងរបស់យុវជនវ័យ២១ឆ្នាំរូបនេះធ្វើឡើង នៅក្នុងកម្មវិធីរំលឹកវិញ្ញាណក្ខន្ធ របស់លោកឈុត វុទ្ធី សកម្មជន​កាពារព្រៃឈើដ៏ល្បីឈ្មោះ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ នៅចំនុចវាលបី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាកន្លែងដែលលោកឈិត វុទ្ធី ត្រូវខ្មាន់កាំភ្លើងបាញ់។  លោក ឆឺយ ឧត្តមរស្មី បានបញ្ជាក់បន្ថែមថា៖ «យើងនឹង​ព្យាយាមដាក់ យើងប្រហែលដាក់តាម UN ឬតាមណាមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...