All Articles of MONOROOM.info

កងទ័ព​ថៃ ប្រកាស​ថា នឹង​រៀបចំ​កិច្ច​ប្រជុំ​ការងារ​ធំ​មួយ

កងទ័ព​ថៃ ប្រកាស​ថា នឹង​រៀបចំ​កិច្ច​ប្រជុំ​ការងារ​ធំ​មួយ

កងទ័ពថៃ ដែលបានប្រកាសថា ខ្លួនទើបនឹងទទួលបានការគាំទ្រពីព្រះមហាក្សត្រ បន្ទាប់ពីបានធ្វើរដ្ឋប្រហារនោះ ទើបនឹងប្រកាសនៅព្រឹកថ្ងៃអង្គារនេះ ថាខ្លួននឹងរៀបចំកិច្ចប្រជុំការងារដ៏ធំមួយ នៅពេលខាងមុខនេះ។


កងទ័ពថៃ ដែលត្រូវបានគេបញ្ជូនចូលមកក្នុងរាជធានីបាងកក។ (រូបថត AFP)

នយោបាយថៃ - អ្នកនាំពាក្យរបស់របបដឹកនាំយោធា ដែលទើបនឹងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសថៃ បានថ្លែង​ទៅ​កាន់អ្នកសារព័ត៌មានថា៖ «យើងនឹងអញ្ជើញគ្រប់តំណាងទាំងអស់ ពីខាងក្រសួងមន្ទីរនានា និងពីនាយកដ្ឋានផ្សេងៗ ដូចជានគរបាលជាតិជាដើម ដើម្បីជួបប្រជុំ និងចាប់ផ្ដើមធ្វើការងារ»។

អគ្គមេបញ្ជាការកងទ័ពថៃ និងជាមេដឹកនាំការធ្វើរដ្ឋប្រហារ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក លោក ប្រាយុទ [...]

វិភាគ៖ តើ​«ខ្លា​ខាង​កើត» ប្រាយុទ ចាន់អ៊ូចារ អាច​ស្រាយ​បញ្ហា​បាន​ឬ?

វិភាគ៖ តើ​«ខ្លា​ខាង​កើត» ប្រាយុទ ចាន់អ៊ូចារ អាច​ស្រាយ​បញ្ហា​បាន​ឬ?

តាំងពីថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភា ដែលជាថ្ងៃធ្វើរដ្ឋប្រហារ ទម្លាប់រដ្ឋាភិបាលស្របច្បាប់មួយពីអំណាចមក លោក​ឧត្ដសេនីយ៍ ប្រាយុទ ចាន់អ៊ូចារ បានក្លាយជាមនុស្សខ្លាំងថ្មីមួយ របស់ប្រទេសថៃ។ មេទ័ពមានឥទ្ធិពលរូបនេះ ដែល​គេធ្លាប់ស្គាល់រួចហើយ ពីការចូលរួមបង្ក្រាបយ៉ាងរង្គាល ទៅលើបាតុកម្មរបស់ក្រុមអាវក្រហម កាលពីឆ្នាំ២០១០កន្លង​ទៅ បានរក្សាការស្ងៀមស្ងាត់រហូត ក្នុងអំឡុងពេលបាតុកម្ម៧ខែចុងក្រោយនេះ។ ប៉ុន្តែនៅទីបំផុត ការអំណត់​របស់​លោក បានឈានដល់ទីបញ្ចប់។ លោកបានចេញមុខមកធ្វើរដ្ឋប្រហារ ដណ្ដើមកាន់កាប់អំណាចរដ្ឋទាំងអស់ ក្នុង​ប្រទេសថៃ និងបានព្យាយាមធ្វើជាអ្នកដោះស្រាយបញ្ហា ដែលបានរួមរឹតយ៉ាងស្មុគ្រស្មាញរហូតមកដល់ពេលនេះ។


លោក​ឧត្ដសេនីយ៍ ប្រាយុទ ចាន់អ៊ូចារ មេទ័ព និងជាមេដឹកនាំធ្វើរដ្ឋប្រហារឆ្នាំ២០១៤ នៅថៃ។ (រូបថត [...]

CCHR តាម​ថ្កោល​ទោស​ច្បាប់​ទាំង​បី ដល់​ទី​បញ្ចប់

CCHR តាម​ថ្កោល​ទោស​ច្បាប់​ទាំង​បី ដល់​ទី​បញ្ចប់

ជាថ្មីម្តងទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅតែបន្តថ្កោលទោស ដល់ការបង្កើតច្បាប់៣ ទាក់ទង​នឹង​ប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលមជ្ឈមណ្ឌល ចាត់ទុកការបង្កើតច្បាប់នេះ ថាមិនទាន់ស្របតាមបទដ្ឋានអន្តរជាតិ ហើយ​វា​នឹង​ធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ពោលគឺនៅតែស្ថិតនៅ​​ក្រោម​ឥទ្ធិពលរបស់រដ្ឋាភិបាល។


រូបភាពថតពីអេក្រង់នៃគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។

យុត្តិធម៌ - «ការដាក់ស្ថាប័នតុលាការ ឲ្យស្ថិតនៅក្រោមអង្គនីតិប្រតិបត្តិ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់។ សេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា តំបូងឡើយ មានបទបញ្ញត្តិមួយចែងថា តុលាការ [...]

ពលរដ្ឋ​ចោទ​រដ្ឋាភិបាល ថា​«ប្លន់»​ដី​រាស្រ្ត​មិន​ដែល​ខុស

ពលរដ្ឋ​ចោទ​រដ្ឋាភិបាល ថា​«ប្លន់»​ដី​រាស្រ្ត​មិន​ដែល​ខុស

សិទ្ធិលំនៅដ្ឋាន - មកទល់ថ្ងៃទី២៧ ខែឧសភានេះ ប្រជាពលរដ្ឋទាំងអស់ បានកើនឡើង ប្រមាណជាង២៦០គ្រួសារ ស្មើនឹង២៦០នាក់ ដែលបានធ្វើចំណាក ស្រុក ព្រោះតែគ្មានដី និងលំនៅដ្ឋាន«ជ្រកកោណ»នោះ ព្រោះតែអាជ្ញាធរ និងក្រុមហ៊ុនវៀតណាម បានឈូសកំទេចផ្ទះ លំនៅដ្ឋាន និងដីចំការកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤។ ពួកគាត់​ក៏បាននាំគ្នា ឡើងមករាជធានីភ្នំពេញ និងបានស្នាក់នៅ ក្នុងវត្តសាមគ្គីរង្សី ព្រោះវត្តផ្សេងទៀត មិនទទួលពួកគាត់។

ប្រជាពលរដ្ឋទាំងនោះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពួកគាត់នឹង«មិន»មានកន្លែងស្នាក់នៅទេ បើ​ព្រះចៅអធិការវត្តសាមគ្តីរង្ស៊ី មិនទទួលពួកគាត់ឲ្យស្នាក់នៅនោះ។ អ្នកទាំងនោះបានបន្តថា ព្រោះវត្តក្រៅពីនេះ គេ​មិនទទួលឲ្យស្នាក់នៅទេ មិនត្រឹមតែប៉ុណ្ណោះ [...]

ពលរដ្ឋ​ពី​ខេត្ត​ក្រចេះ ស្វែង​រក​អន្តរាគមន៍​ជា​ថ្មី ទៅ​នាយក​រដ្ឋមន្រ្តី

ពលរដ្ឋ​ពី​ខេត្ត​ក្រចេះ ស្វែង​រក​អន្តរាគមន៍​ជា​ថ្មី ទៅ​នាយក​រដ្ឋមន្រ្តី

ក្រោយពីមិនមានដំណោះស្រាយ លើបញ្ហាទាំង៧ចំណុច ដែលប្រជាពរដ្ឋបានស្នើសុំ នៅថ្ងៃទី២៦ ខែឧសភានេះ ពលរដ្ឋមានជម្លោះដីធ្លី បានស្វែងរកការអន្តរាគមន៍ម្តងទៀត ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។


ពលរដ្ឋលើកបដា សុំឲ្យនាយករដ្ឋមន្ត្រីជួយ។ (រូបថត MONOROOM.info/ S. Tith)

ដីធ្លី - នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ ពលរដ្ឋមានជម្លោះដីធ្លី មកពីខេត្តក្រចេះ ព្រមទាំងព្រះសង្ឃ ដែលស្នាក់​នៅ​វត្តសាមគ្គីរង្ស៊ី បានដង្ហែក្បួនចេញពីវត្ត សំដៅមកផ្ទះនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ​ដើម្បីដាក់ញតិស្វែង​រក​ការ​អន្តរាគមន៍ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែត្រូវបានរំសាយវិញ ដោយសារមានកម្លាំងសមត្ថកិច្ចមករារាំង និង​អភិបាលរងខ័ណ្ឌមានជ័យ លោក ហៀក ចាន់លាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...