ភ្នំពេញប៉ុស្ដ៍ ថាការត្រួតពិនិត្យផ្នែកពន្ធដារ មិនទាក់ទងនយោបាយ
សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ (The Phnom Penh Post) ត្រូវទូទាត់បំណុលពន្ធ ក្នុងចំនួនទឹកប្រាក់ ប្រមាណជា ៣,៩លានដុល្លារអាមេរិក ក្នុងរយៈពេល៦០ថ្ងៃ។ ឬបើមិនដូច្នេះទេ សារព័ត៌មាននឹងប្រឈម នូវការបិទទ្វា មិនខុសណា ពីវាសនារបស់សារព័ត៌មាន ខេបូឌៀដេល្លី (The Cambodia Daily) ដែលបានបិទទ្វា កាលពីដើមខែកញ្ញា កន្លងមកនោះទេ។
នេះ បើគេជឿតាមការទម្លាយឲ្យដឹង តាមរយៈក្រុមប្រមាញ់ព័ត៌មានមួយ នៅលើបណ្ដាញសង្គមទ្វីសធើរ មុននឹងត្រូវបានសារព័ត៌មាន «AEC News Today» យកទៅចុះផ្សាយបន្ត កាលពីថ្ងៃទី១៦ ខែមីនានេះ។ សារព័ត៌មាន សរសេរជាភាសាអង់គ្លេសមួយនេះ បានសរសេរថា កាសែតភ្នំពេញប៉ុស្ដិ៍ ដែលបានចេញផ្សាយ តាំងពី២៦ឆ្នាំមកនោះ នឹងក្លាយជា«ជនរងគ្រោះចុងក្រោយបំផុត» [...]



