Posts in ‘បាល់ទាត់’ Category

ឆែលស៊ី មក​ដល់​ប្រទេស​ថៃ​៖ ម៉ូរីញ៉ូ ថា​នឹង​លេង​ឲ្យ​ល្អ (Pic&VDO)

ឆែលស៊ី មក​ដល់​ប្រទេស​ថៃ​៖ ម៉ូរីញ៉ូ ថា​នឹង​លេង​ឲ្យ​ល្អ (Pic&VDO)

គ្រូបង្វឹកក្រុមឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានសន្យាជាមួយអ្នកគាំទ្រទាំងអស់​នៅក្នុងប្រទេស​ថៃថា ក្រុមរបស់លោកនឹងលេងឲ្យបានល្អបំផុត ឲ្យដូចអ្វីដែលពួកគេរំពឹងទុក។ ក្រុមតោខៀវ បានមកដល់ទីក្រុងបាងកក​ហើយ កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីត្រៀមប្រកួតជាមួយក្រុមសឹង្ហាអលស្តា (Singha All-Stars) នៅថ្ងៃពុធសប្តាហ៏​ក្រោយ។


លោកជូសេ ម៉ូរីញ៉ូ សម្ដែងគាវរកិច្ចនៅចំពោះព្រះឆាយាល័ក្ខនៃព្រះមហាក្សត្រថៃ។ (រូបថត EFE)

បុរសវ័យ៥០ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ បាននិយាយនៅក្នុងសន្និសិទសារពត៌មានក្នុងទីក្រុងបាងកក កាលពីម្សិលមិញថា៖ «ខ្ញុំមានអារម្មណ៏ល្អខ្លាំងណាស់។ ប្រជាជននៅទីនេះមានភាពរាក់ទាក់ខ្លាំងណាស់ ហើយនេះជាកិត្តិយសដ៏ធំមួយ​សម្រាប់​ក្លិបរបស់យើង។ អ្វីៗទាំងអស់នៅទីនេះ [...]

បាយឺនម៉ូនិជ ចង់​បាន ទីចាហ្គូ របស់​បាសេឡូណា​ដែរ

បាយឺនម៉ូនិជ ចង់​បាន ទីចាហ្គូ របស់​បាសេឡូណា​ដែរ

គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ (Bayern Munich) លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) ចង់ទិញយកខ្សែបម្រើក្រុម​បាសេឡូណា (Barcelona) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) ខណៈដែលកន្លងមក មានសេចក្តីរាយការណ៏ថា កីឡាកររូបនេះជាគោលដៅដ៏សំខាន់មួយដែរ របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។


លោកប៉ិប ហ្គាឌីអូឡា គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ។

ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ វ័យ២២ឆ្នាំ បានចូលលេងឲ្យក្រុមបាសេឡូណាឈុតធំ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក​ហ្គាឌីអូឡា នៅវ័យ១៨ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០០៩។

លោកហ្គាឌីអូឡា បាននិយាយថា៖ «វាអាចជាទីចាហ្គូ ឬក៏អាចអត់ក៏ថាបាន។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ។ យើងនឹងរងចាំមើលបន្តទៀត។ ខ្ញុំស្គាល់គាត់ (ទីចាហ្គូ) ច្បាស់ណាស់ [...]

វ៉ែន រ៉ូនី រង​របួស​ត្រូវ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

វ៉ែន រ៉ូនី រង​របួស​ត្រូវ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

ខ្សែប្រយុទ្ធក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) នឹងឡើង​យន្តហោះ​ចាកចេញពីទីក្រុងបាងកក ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ នៅថ្ងៃសុក្រនេះ ដោយសារតែគាត់មានរបួស។


កីឡាករខ្សែប្រយុទ្ធ វ៉ែន រ៉ូនី របស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Scanpix )

រយះពេលមួយថ្ងៃ បន្ទាប់ពីមកដល់ទីក្រុងបាងកកប្រទេសថៃ ក្លិបម៉ែនញូបានប្រាប់ឲ្យដឹងថារ៉ូនី បានរងរបួស​សរសៃរពួរ​គន្លាក់ជើង នៅកំឡុងពេលហ្វឹកហាត់។

ក្លិបម្ចាស់ជើងឯកព្រីមែលីក (Premier League) បានប្រកាសនៅលើគេហទំព័ររបស់ក្លិបថា៖ «វាជារឿងគួរ​ឲ្យសោកស្តាយ​មួយ ព្រោះគាត់នឹងមិនអាចចូលលេងបាន រហូតដល់រយះពេល១ខែ។»

បញ្ហារបួសនេះ ធ្វើឲ្យរ៉ូនីកាន់តែមានភាពស្ងប់ស្ងាត់បន្ថែមទៀត [...]

អូស្ស៊ីល ថា ស្ស៊ីនើឌីន ស្ស៊ីដាន់ ជា​និមិត្តរូប​របស់​គាត់

អូស្ស៊ីល ថា ស្ស៊ីនើឌីន ស្ស៊ីដាន់ ជា​និមិត្តរូប​របស់​គាត់

ខ្សែបម្រើក្រុមរៀលម៉ាឌ្រីដ (Real Madrid) ម៉េស៊ូត អូស្ស៊ីល (Mesut Ozil) ក៏ដូចជាកីឡាករដទៃទៀតគ្រប់រូបដែរ ពោល​គឺ​តែងតែមានកីឡាករឆ្នើមរូបណាមួយជានិមិត្តរូបរបស់ខ្លួន។ អូស្ស៊ីលបានប្រាប់ឲ្យដឹងថា កីឡាករដែលជានិមិត្តរូបរបស់គាត់ ជាវីរបុរសរបស់ក្រុមអធិរាជស លោកស្ស៊ីនើឌីន ស្ស៊ីដាន់ (Zinedine Zidane) ដែលបច្ចុប្បន្ន គាត់ជាជំនួយការគ្រូបង្វឹក​ក្រុម​រៀលដែរ។


កីឡាករខ្សែបម្រើ ម៉េស៊ូត អូស្ស៊ីល និងរូបរបស់លោក ស្ស៊ីនើឌីន ស្ស៊ីដាន់។ (រូបថត livejournal.com)

អតីតកីឡាករអន្តរជាតិបារាំង ស្ស៊ីដាន់ បានអង្រួនបេះដូងអ្នកគាំទ្រក្រុមរៀលម៉ាឌ្រីដ អស់រយះពេល៥ឆ្នាំ បន្ទាប់អតីត​កីឡាកររួបនេះ លេងបានយ៉ាងល្អឥតខ្ចោះក្នុងក្រុមរៀលម៉ាឌ្រីដ រួមមានទាំងការញ៉ាក់បាល់ និងភាពរហ័សរហួន។ នៅឆ្នាំ​២០០៣ ស្ស៊ីដាន់ [...]

លីវើភូល៖ ខូឡូ តូរ៉េ ចង់​បាន​កៅអី​ឆែមពានលីក​ត្រឡប់​មក​វិញ

លីវើភូល៖ ខូឡូ តូរ៉េ ចង់​បាន​កៅអី​ឆែមពានលីក​ត្រឡប់​មក​វិញ

ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) ជឿជាក់ថា ក្រុមហង្សក្រហមលីវើភូល (Liverpool) នឹងអាចប្រជែងយកកៅអី​ឆែមពានលីក (Champions League) នៅរដូវកាលក្រោយ ខណៈដែលពេលនេះ គាត់បានឈានជើងចូលក្នុងកីឡាដ្ឋាន​អេនហ្វៀល (Anfield) ដើម្បីជួយបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត។


កីឡាករខ្សែការពារ ខូឡូ តូរ៉េ បង្ហាញអាវរបស់គាត់ នៅពេលចូលមកដល់ក្រុមលីវើភូលដំបូង។ (រូបថត liverpoolfc.com)

កីឡាករវ័យ៣២ឆ្នាំ សញ្ជាតិកូឌឺវ័រ បានមកចូលរួមជាមួយលីវើភូល ក្នុងកិច្ចសន្យា២ឆ្នាំ បន្ទាប់ពីគាត់បញ្ចប់កិច្ចសន្យា​ជាមួយ​នឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City)។

គាត់បាននិយាយថា៖ «យើងចង់ឈ្នះពានរង្វាន់ ប៉ុន្តែយើងក៏ចង់លេងក្នុងក្របខ័ណ្ឌឆែមពានលីកខ្លាំងណាស់ដែរ។ ក្លិបនេះ ជាក្លិបមួយសម្រាប់ឈ្នះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...