អ៊ីណែស្តា៖ ណីម៉ា គ្មានបញ្ហាទេ ទោះភ័យខ្លាចជម្ងឺឈាមសស៊ីឈាមក្រហមក៏ដោយ
ខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) មានសុខភាពល្អធម្មតាទេ ហើយគាត់កំពុងតែហ្វឹកហាត់ជាមួយក្រុម ទោះបីជាមានសេចក្តីរាយការណ៏ខ្លះថា គាត់មានសភាពស្លេកស្លាំង ដោយសារមានជម្ងឺឈាមសស៊ីឈាមក្រហមក៏ដោយ។ នេះជាសម្តីរបស់ខ្សែបម្រើឆ្នើមបាសេឡូណា អេនដ្រេស អ៊ីណែស្តា (Andres Iniesta) បាននិយាយកាលពីថ្ងៃច័ន្ទនៅក្នុងទីក្រុងបាងកក។
កីឡាករ ណីម៉ា ជាមួយនឹងទង់របស់ក្រុមបាល់ទាត់ បាសឺឡូណា។ (រូបថត wall-height.com)
កីឡាករចំណូលថ្មី របស់ក្រុមបាសា ត្រូវបានគេរាយការណ៏ថា ក្រុមគ្រូពេទ្យប្រចាំក្លិប កំពុងតែយកចិត្តទុកដាក់ខ្លាំង ទៅលើរបបអាហាររបស់គាត់ ក្នុងករណីដែលគាត់មានសភាពស្លេកស្លាំងខុសពីធម្មតា ដែលបណ្តាលមកពីមានជម្ងឺឈាមស៊ីឈាម បន្ទាប់ពីបង្ហាញខ្លួនលេងឲ្យក្លិបជាលើកដំបូងរួចមក។ [...]