FIFA៖ កម្ពុជាជាប់លេខ១៧៣ដដែល ក្នុងចំណាត់ថ្នាក់បាល់ទាត់ថ្មី
វិស័យបាល់ទាត់ នៅប្រទេសកម្ពុជា រវាងពីឆ្នាំមុនមកឆ្នាំនេះ ហាក់ដូចជានៅទ្រឹងនៅឡើយ។ បញ្ជីចំណាត់ថ្នាក់ឆ្នាំ២០១៧ថ្មី ដែលទើបនឹងចេញជាផ្លូវការ ដោយសមាគមបាល់ទាត់ពិភពលោក ហៅកាត់ថា «FIFA» កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ បានដាក់ប្រទេសកម្ពុជា នៅក្នុងលេខរៀងទី១៧៣ ដូចឆ្នាំកន្លងទៅដែរ ជាមួយនឹងពិន្ទុ១០៨។ ជាលេខរៀង ដែលនៅ«អន់»នៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជាប្រទេសថៃ លេខ១២៩ វៀតណាម លេខ ១៣៦ ម៉ាឡេស៊ី លេខ ១៥៧ និងប្រទេសភូមា លេខ ១៦៦។ ប៉ុន្តែកម្ពុជា នៅគ្រាន់បើជាងប្រទេសជាប់ខាងផ្សេងទៀត ដូចយ៉ាងប្រទេសឡាវ លេខ១៧៤ និងប្រទេសឥណ្ឌូនេស៊ី លេខ ១៧៥។
តើសមាគមបាល់ទាត់ពិភពលោក គណនាពិន្ទុនៃបញ្ជីចំណាក់ថ្នាក់នេះ យ៉ាងដូចម្ដេច?
ពិន្ទុ