ក្រុមហ៊ុនប្រទេសកាតា ចង់ឧបត្ថម្ភក្រុមលីវើភូល និងកែឈ្មោះកីឡាដ្ឋានថ្មី
សេចក្តីរាយការណ៏មួយបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៏ដ៏ធំ នៃប្រទេសកាតា កំពុងតែពិភាគ្សាចង់ឧបត្ថម្ភក្រុមហង្សក្រហមលីវើភូល (Liverpool) និងមានគំរោងប្តូរឈ្មោះកីឡាដ្ឋាន អេនហ្វៀល (Anfield) ទៅជាឈ្មោះថ្មី។
កីឡាដ្ឋាន អេនហ្វៀល របស់ក្រុមហង្សក្រហម លីវើភូល។
បណ្ដាញទូរទស្សន៍ អាល ចាស្សេរ៉ា (Al Jazeera) បានផ្សាយពាក្យសម្តីរបស់ នាយកក្រុមហ៊ុនទូរគមនាគមន៏ អូអូរ៉េដូ (Ooredoo) នៃប្រទេសកាតា ថា «គោលដៅរបស់យើងចង់ឧបត្ថម្ភដល់ក្រុមធំ នៅអង់គ្លេស ដែលធ្លាប់មានប្រវត្តិសាស្រ្តដ៏អស្ចារ្យ។ តាមការស្រាវជ្រាវរបស់យើង ក្រុមអាសិណល (Arsenal), ម៉ែនឆេស្ទើ យូណៃធីត (Manchester United) និងក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) កំពុងតែជាប់កិច្ចសន្យាជាមួយនឹង ក្រុមហ៊ុនដទៃទៀត ក្នុងរយះពេលវែង។ ដូច្នេះ លីវើភូល [...]