បាល់ទាត់ពិភពលោក៖ ម៉ិចស៊ិចជិតឡើងវគ្គបន្ទាប់ពីយកឈ្នះកូរ៉េ
គ្រាប់បាល់ទីមួយ របស់ក្រុម ម៉ិចសិក ជាបាល់ពិន័យ ១១ម៉ែត្រ ទាត់ដោយកីឡាករ «Carlos Vela» នៅនាទីទី ២៦។ អាជ្ញាកណ្ដាល បានផ្លុំកញ្ចែរពិន័យក្រុម កូរ៉េខាងត្បូង បន្ទាប់ពីខ្សែការពារកូរ៉េ កីឡាករ «Hyun-soo Jang» បានផ្ដួលខ្លួនទប់បាល់ តែដៃកីឡាកររូបនេះ មិនបានផ្ដួលទៅជាមួយទេ បណ្ដាលឲ្យប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។
រីឯគ្រាប់បាល់ទីពីរ រកបានដោយកីឡាករ «Javier Hernández» ហៅ «Chicharito» នៅនាទីទី ៦៦ ដោយទទួលការបញ្ជូនបាល់យ៉ាងប្រពៃ ឡើងមកលើ ដោយកីឡាករ «Hirving Lozano»។
សម្រាប់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង វិញ បានប្រឹងប្រែងវាយលុក ទៅលើក្រុម ម៉ិចសិក ជាច្រើនដង។ ប៉ុន្តែកង្វះប្រសិទ្ធិភាព នៅក្នុងការទាត់បញ្ចូលទី ពីសំណាក់ខ្សែប្រយុទ្ធកូរ៉េ មិនបានហុចផ្លែផ្កា សម្រាប់ក្រុមបាល់ទាត់ មកទ្វីបអាស៊ីខាងកើត រកគ្រាប់បាល់ ដើម្បីតថ្លៃសំបុត្រឆ្លងវគ្គ ឡើងទៅទាត់នៅវគ្គខាងលើនោះឡើយ។ បណ្ដាអ្នកគាំទ្រ [...]