រូបថតស្រាតរបស់ ម៉ុនរ៉ូ ត្រូវបានកែខៃតាំងពីសម័យគ្មានកំព្យូទ័រ
នាង ម៉ារីលីន ម៉ុនរ៉ូ ត្រូវបានគេស្គាល់ថា និមិត្តរូបនៃសម្ផស្ស និងភាពស៊ិចស៊ី របស់ស្ត្រីនៅក្នុងពិភពលោក។ នៅពេលដែលរំលឹក ពីតារាភាពយន្ដ ក្នុងទសវត្សន៍ឆ្នាំ៥០ រូបនេះ គេត្រូវតែនឹកទៅដល់ រូបរាងរាប់ទាំងដើមទ្រូង ដ៏ទ្រលុកទ្រលន់ និងភាពក្លាហានដំបូងគេ របស់ស្ត្រី ដែលហ៊ានថតបញ្ចេញសាច់ នៅពីមុខម៉ាស៊ីនថត។
ប៉ុន្តែបើនិយាយមកវិញ ពីប្រវត្តិនៃការចូលប្រឡូកដំបូង ក្នុងវិស័យភាពយន្ដនៅហូលីវូដ កាលពីឆ្នាំ១៩៤៩នោះ នាងគ្រាន់តែជាយុវតីមួយរូប ដូចគេដូចឯង ដែលបានព្យាយាម ស្វែងរកការបញ្ចូលខ្លួន ទៅក្នុងពិភពនៃផ្ទាំងសំពត់ស។
នៅសម័យកាលនោះ ពាក្យចចាមអារាមបាននិយាយថា នាងបានសុខចិត្តថតស្រាត ប្ដូរយកប្រាក់ ៥០ដុល្លា ដើម្បីបង់ថ្លៃឈ្នួលផ្ទះ។ រហូតមកដល់បច្ចុប្បន្ន គេបានដឹងកាន់តែច្បាស់ថា ពាក្យចចាមអារាមនេះ ជារឿងពិត ដោយហេតុថា រាល់រូបថតរបស់នាង ថតបញ្ចេញសាច់ ទើបនឹងត្រូវបានយកមកបង្ហាញជាសាធារណៈ កាលពីដើមខែនេះ ក្នុងក្រុង ឡូស អេនជឺឡេស (Los [...]