កម្ពុជា៖ អ្នកការសែតបារាំង Daniel Lainé ជាប់ចោទធ្វើ«សញ្ចារកម្ម»
អ្នកកាសែតបារាំង ដានីញែល ឡេណេ ដែលត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារ៧ឆ្នាំកាលពីឆ្នាំ២០១០ ពីបទធ្វើសញ្ចារកម្មនោះ ត្រូវបានកាត់ទោសឡើងវិញ កាលពីថ្ងៃសុក្រកន្លងមកនេះ នៅក្នុងសំនុំរឿងមួយ ទាក់ទងនឹងទេសចរណ៍ផ្លូវភេទ។ មេធាវីរបស់ជនជាប់ចោទ បានបរិហារពីបទចោប្រកាន់នោះ ថា«មិនមានមូលដ្ឋាន»ច្បាស់លាស់ ក្នុងការភ្ជាប់ទៅនឹងបទយកការណ៍ ធ្វើដោយអ្នកកាសែតរូបនេះ កាលពីជិត១០ឆ្នាំមុន។
ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។
ជនជាប់ចោទ ដានីញែល ឡេណេ (Daniel Lainé) ដែលមិនមានវត្ថមានក្នុងអង្គសវនាការនោះ ត្រូវបានតុលាការកម្ពុជាកាត់ទោស អោយជាប់ពន្ធនាគារ ចំនួន៧ឆ្នាំរួចមកហើយ ក្រោយពីអ្នកកាសែតរូបនេះ បានធ្វើបទយកការណ៍មួយ [...]